ព័ត៌មានអន្ដរជាតិ
មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ
ការិយាល័យអគ្គមេធាវីថៃបានប្រកាសកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ជុំវិញបទសម្ភាសន៍របស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីជិតមួយទសវត្សរ៍មុន ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ ។
ពាក្យបណ្តឹងដែលទាក់ទងនឹងបទសម្ភាសន៍របស់លោក ថាក់ស៊ីន កាលពីឆ្នាំ ២០១៥ បានកើតមានឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងខែកុម្ភៈនេះ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះ អគ្គមេធាវីមិនទាន់ចេញសេចក្ដីសម្រេចលើការចោទប្រកាន់នេះនៅឡើយទេ ។
ការចោទប្រកាន់នេះមានប្រភពចេញពីបទសម្ភាសន៍ដែលលោក ថាក់ស៊ីន បានផ្តល់ទៅឲ្យកាសែតកូរ៉េខាងត្បូង Chosun Ilbo ដែលនៅពេលនោះអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះបានចោទប្រកាន់ក្រុមប្រឹក្សាឯកជនថាបានគាំទ្ររដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Prayut Phetkhun អ្នកនាំពាក្យការិយាល័យអគ្គមេធាវីបាននិយាយកាលពីថ្ងៃអង្គារថា ពាក្យបណ្តឹងត្រូវបានដាក់ប្តឹងប្រឆាំងនឹងលោក ថាក់ស៊ីន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយចោទប្រកាន់គាត់ពីបទប្រមាថរបបរាជានិយមនៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មានបរទេសនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៥ ។
លោក Prayut Phetkhun បាននិយាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ ថា នៅពេលភ្លាមៗនោះ លោកអគ្គមេធាវី Pongniwat Yuthapanboripan បានចេញសេចក្ដីសម្រេចចោទប្រកាន់លោក ថាក់ស៊ីន និងបានប្រាប់ឲ្យប៉ូលិសស្វែងរកដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌ មុនពេលលោក ថាក់ស៊ីន ភៀសខ្លួន ខណៈដីកានោះមានសុពលភាពរហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣០ ឯណោះ ។
នៅពេលដែលលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហាឆ្នាំមុន លោក Prayut Phetkhun បាននិយាយថា ប៉ូលិសបានបង្ហាញដីកាចាប់ខ្លួនទៅកាន់នាយកដ្ឋានអប់រំកែប្រែ ហើយរហូតដល់ថ្ងៃទី១៧ ខែមករា ប៉ូលិសបានជូនដំណឹងដល់លោក ថាក់ស៊ីន ពីបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ និងក្ដីក្ដាំទាក់ទងនឹងឧក្រិដ្ឋកម្មកុំព្យូទ័រ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន បានបដិសេធបទចោទប្រកាន់ទាំងនេះ ហើយបានសរសេរញត្តិដាក់ទៅកាន់អគ្គមេធាវីផងដែរដើម្បីឲ្យមានការវិនិច្ឆ័យដោយត្រឹមត្រូវ និងយុត្តិធម៌ ។
បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញកាលពីឆ្នាំមុន ហើយនៅពេលលោកហោះមកដល់ទឹកដីថៃភ្លាម តុលាការកំពូលក៏បានកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំផងដែរ ពីបទចោទប្រកាន់ជាច្រើន អំឡុងលោកកាន់អំណាច ។ ប៉ុន្តែក្រោយមកព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យបន្ថយទោសទណ្ឌលោក ថាក់ស៊ីន មកត្រឹម ១ ឆ្នាំវិញ ហើយលោកអាចនឹងដោះលែងឲ្យមានសេរីភាពនៅក្នុងខែកុម្ភៈនេះបន្ទាប់ពីសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ប៉ូលិសព្រំដែន មីយ៉ាន់ម៉ា ជិត ១០០ នាក់រត់ភៀសខ្លួនទៅប្រទេសជិតខាង គេចពីបាញ់បោះរបស់ក្រុមទ័ពព្រៃ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


