ព័ត៌មានអន្ដរជាតិ
បុរសវ័យ ៦៣ឆ្នាំម្នាក់ ស្លាប់លើយន្តហោះ ពេលកំពុងហោះចេញពីប្រទេសថៃទៅកាន់អាល្លឺម៉ង់
យោងតាមសេចក្តីរាយការណ៍ពី sanook បានបញ្ចាក់ថាបុរសម្នាក់បានស្លាប់នៅលើជើងហោះហើរពីថៃ ទៅកាន់ប្រទេសអាល្លឺម៉ង់ នៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ ឧបទ្ទវហេតុនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះអ្នកដំណើរដែលធ្វើដំណើរតាមជើងយន្តហោះ។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា បុរសវ័យ៦៣ឆ្នាំម្នាក់ កំពុងធ្វើដំណើរជាមួយប្រពន្ធជនជាតិហ្វីលីពីនដោយជ្រើសរើសប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa តាមយន្តហោះ Airbus A380 ដើម្បីធ្វើដំណើរពីប្រទេសថៃទៅកាន់គោលដៅនៅប្រទេសអាល្លឺម៉ង់។ ក្នុងពេលធ្វើដំណើរ បុរសនោះចាប់ផ្ដើមមានអាកប្បកិរិយាចម្លែក។ គាត់ស្រាប់តែបែកញើសកាន់តែច្រើន និងដកដង្ហើមលឿន បណ្តាលឲ្យអ្នកដំណើរជាច្រើនផ្តល់ជំនួយដំបូងដល់គាត់។

យ៉ាងណាក៏ដោយ មុនពេលរោគសញ្ញារបស់បុរសរូបនេះឆ្នាំកាន់តែអាក្រក់ទៅៗ គាត់បានក្អួតឈាម ហើយឈាមមួយចំនួនធំបានប្រឡាក់លើជញ្ជាំងយន្តហោះរួមទាំងតំបន់ជុំវិញផ្សេងទៀត ដែលបង្កើតភាពភ័យស្លន់ស្លោជាខ្លាំងដល់អ្នកដំណើរនៅលើជើងហោះហើរនោះ។
ក្រោយមក អ្នកបម្រើលើយន្តហោះបានមកជួយបុរសនោះភ្លាមៗ ដោយបានធ្វើ CPR ប្រមាណជា ៣០ នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះជីវិតបុរសនោះបានឡើយ។ កាពីទែនបានដឹកសពគាត់ទុកមួយឡែក និងប្រកាសពីការស្លាប់របស់បុរសវ័យចំណាស់ដល់អ្នកដំណើរផ្សេងទៀតឲ្យបានដឹងជាដំណឹង។
បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ជើងហោះហើរត្រូវត្រឡប់ទៅព្រលានយន្តហោះក្នុងប្រទេសថៃភ្លាមៗដើម្បីយកសាកសពបុរសអាល្លឺម៉ង់ដែលបានស្លាប់នៅលើយន្តហោះធ្វើតាមជំហានបន្ទាប់។ ចំណែកខាងអ្នកដំណើរផ្សេងទៀត ក្រុមហ៊ុនអាកាសចរណ៍ទទួលខុសត្រូវដោយការកក់ជើងហោះហើរទាំងអស់ឡើងវិញ។ មានតែប្រពន្ធរបស់អ្នកស្លាប់ប៉ុណ្ណោះ ដែលត្រូវស្នាក់នៅទីក្រុងបាងកកតែម្នាក់ឯង និងរៀបចំឯកសារសម្រាប់ការស្លាប់របស់ស្វាមីទាំងអស់ដោយខ្លួនឯង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសថៃម្នាក់រងការរិះគន់ពីអ្នកទស្សនា ក្រោយបង្ហាញឃ្លិបទទួលទានបង្កងឆៅលាងជាមួយសូដា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


