ព័ត៌មានអន្ដរជាតិ
ចាប់ពីពេលនេះតទៅ ភ្ញៀវទេសចរត្រូវតែបង់ពន្ធ បើចង់ទៅលេងនៅកោះបាលី
បាលី គឺជាកោះធំមួយ និងជាផ្នែកសំខាន់ជាងគេបង្អស់ នៃខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី ។ លើសពីនេះ កោះបាលី គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលបំផុតមួយរបស់ឥណ្ឌូនេស៊ី និងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរនៅជុំវិញពិភពលោក ដោយកាលពីចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កោះនេះ បានទទួលភ្ញៀវទេសចររហូតចំនួន ៤.៨លាននាក់ ឯនោះ ។

និយាយដល់កោះបាលី ឬខេត្តបាលី ត្រូវបានមនុស្សជាច្រើនដឹងថា វាជាទឹកដីតែមួយគត់នៅឥណ្ឌូនេស៊ី ដែលប្រជាជនចំនួន ៨៦,៩% នៅទីនោះកាន់សាសនា ហិណ្ឌូ ឬអ្នកនៅតំបន់នោះហៅថា ហិណ្ឌូបាលី ។ ដូច្នេះហើយទើបគេសង្កេតឃើញថា បាលី បានខិតខំអភិរក្សប្រពៃណី វប្បធម៌ តែក៏មានការអភិវឌ្ឍន៍ខ្ពស់លើរបាំប្រពៃណី និងសម័យទំនើប ចម្លាក់គំនូរ សិល្បៈស្បែក-ដែក និងតន្ត្រី។ ហើយទៀតសោត សូម្បីតែមហោស្រពភាពយន្តអន្តរជាតិឥណ្ឌូនេស៊ី ក៏តែងតែត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅកោះនេះផងដែរ ។
ជាមួយគ្នានេះ បើយោងតាមការផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែកុម្ភៈ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ នេះ អជ្ញាធរឥណ្ឌូនេស៊ី បានអនុវត្តតម្រូវឱ្យភ្ញៀវទេសចរទាំងអស់ បង់ពន្ធចំនួន ១៥.០០០ រូពី(៩.៦០ដុល្លារ) ក្នុងម្នាក់ នៅពេលមកកម្សាន្តលើកោះបាលី ។ ប្រភពបានឱ្យដឹងទៀតថាច្បាប់បង់ពន្ធនេះ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ប្រកាសកាលពីកំលុងឆ្នាំ ២០២៣ មកម្ល៉េះ គឺក្នុងគោលបំណងការពារបរិស្ថាន និងវប្បធម៌របស់កោះ ។

យោងតាមគេហទំព័រ Love Bali បានឱ្យដឹងថា រាល់ដំណើរកម្សាន្តមកកាន់កោះបាលី គឺតម្រូវឱ្យបង់ពន្ធជាមុន ហើយពន្ធនេះអាចលើកលែងបានតែសម្រាប់អ្នកក្នុងស្រុកប៉ុណ្ណោះ ។ កុំថាឡើយតែភ្ញៀវបរទេស សូម្បីតែជនជាតិឥណ្ឌូនេស៊ីដែលមកពីខេត្តផ្សេង ក៏តម្រូវឱ្យបង់ពន្ធដែរ ។
សូមជម្រាបឱ្យដឹងថា វិស័យទេសចរណ៍បានរួមចំណែកប្រហែល ៦០% ដល់ GDP ប្រចាំឆ្នាំរបស់កោះបាលី មុនពេលរាតត្បាតនៃជំងឺកូវីដ១៩។ យោងតាមការិយាល័យស្ថិតិរបស់ខេត្តបានឱ្យដឹងថា អូស្ត្រាលីគឺជាចំណែកដ៏ធំបំផុតនៃភ្ញៀវទេសចរបរទេសទៅកាន់កោះបាលី កាលពីឆ្នាំ ២០២៣ ដោយមានចំនួន ១០ម៉ឺននាក់ ហើយបន្តបន្ទាប់មកមានដូចជាប្រទេសឥណ្ឌា ចិន និងសិង្ហបុរី ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


