ព័ត៌មានអន្ដរជាតិ
ឡាវ សម្រួលថ្លៃធ្វើលិខិតឆ្លងដែនមកត្រឹម ៤០ ដុល្លារ ចាប់ពីខែមីនាទៅ
នាយកដ្ឋានកុងស៊ុលនៃក្រសួងកិច្ចការបរទេសឡាវ ថ្មីៗនេះបានសេចក្តីប្រកាសទាក់ទងនឹងការកែតម្លៃ និងសេវាធ្វើសៀវភៅលិខិតឆ្លងដែលនឹងអនុវត្ត ចាប់ពីថ្ងៃទី០៤ ខែមីនាខាងមុខនេះ ដោយបន្ថយតម្លៃមកត្រឹម ៤០ ដុល្លារអាមេរិកក្នុងមួយក្បាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ។

វិធានការថ្មីកែប្រែតម្លៃសេវាធ្វើលិខិតឆ្លងដែនក្នុងប្រទេសឡាវនេះ ក៏អនុវត្តផងដែរទៅលើលិខិតឆ្លងដែនអេឡិចត្រូនិកដែលមានតម្លៃមកត្រឹម ៦០ ដុល្លារអាមេរិក ។ សម្រាប់ការកែប្រែថ្មីនេះ ក៏មានរៀបរាប់ពីតម្លៃសេវាបន្ថែមក្នុងការធ្វើលិខិតដែនលឿនរហ័សផងដែរ ពោលគឺមានជម្រើស ៣ គឺរយៈពេល ១ ថ្ងៃហើយមានតម្លៃសេវាត្រូវបន្ថែម ១ លានគីប (ប្រហែល៤៨ ដុល្លារ), រយៈពេល ២ ថ្ងៃគឺបន្ថែម ៥ សែនគីប (ប្រហែល ២៣.៩៤ ដុល្លារ) និងរយៈពេល ៥ ថ្ងៃគឺ ៣ សែនគីប (ប្រហែល ១៤.៣៧ ដុល្លារ) ។
ក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋានកុងស៊ុលឡាវដដែល ក៏បានបញ្ជាក់បន្ថែមថា ការកែសម្រួលតម្លៃសេវាថ្មីនេះ គឺអនុវត្តប្រកបជាមួយយន្តការបច្ចេកទេស និងតម្លាភាព ក្នុងទិសដៅលុបបំបាត់បញ្ហាដែលប្រជាពលរដ្ឋជួប ពោលគឺការទារថ្លៃសេវារហ័សខុសច្បាប់ ក៏ដូចជាទិសដៅបង្កើនចំណូលថវិកាជាតិផង ។

ដោយឡែកនាយកដ្ឋានដដែលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មិនថាមន្រ្តីរាជការ បុគ្គលិកធ្វើការទាំងអស់ចូលរួមសហការ អនុវត្តវិធានការថ្មីឲ្យបាន និងបន្តអនុវត្តការសម្រួលយន្តការជាបន្តទៀតដែលជាបញ្ហាប្រឈមរួមមាន សេវារយៈពេលយូរ, ការឈរតម្រង់ជួររង់ចាំធ្វើលិខិតឆ្លងដែនយូរ, និងបញ្ហាប្រព័ន្ធបច្ចេកទេសជាដើម។
គួររំឭកផងដែរថា ការអនុវត្តការកែសម្រួលថ្លៃសេវាថ្មីធ្វើសៀវភៅលិខិតឆ្លងដែនក្នុងប្រទេសឡាវ គឺបានបន្ថយចុះប្រមាណ១០ ដុល្លារសហរដ្ឋអាមេរិក ដែលរយៈកាលពីឆ្នាំ ២០២៣ កន្លងគឺមានតម្លៃប្រហែលជាង ១ លានគីបឡាវ គឺស្មើប្រហែល ៥០ ដុល្លារអាមេរិក ខណៈការយកតម្លៃសេវាលិខិតឆ្លងដែននោះផងដែរ គឺសម្រាប់ខ្ទង់ចំណាយរួមមានបរិក្ខារព័ត៌មានវិទ្យាសម្រាប់ដំណើរការធ្វើលិខិតឆ្លងដែន ក៏ដូចជាសេវាជួសជុលប្រព័ន្ធបច្ចេកវិទ្យានោះជាដើម ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


