ព័ត៌មានអន្ដរជាតិ
នាវាឆ្មាំសមុទ្រចិននិងហ្វីលីពីន បុកគ្នា ក្នុងសមុទ្រចិនខាងត្បូង
ជាការប្រឈមមុខដាក់គ្នាថ្មីក្នុងដែនទឹកមានជម្លោះ ឆ្មាំសមុទ្រហ្វីលីពីន (PCG) និយាយថា នាវាមួយគ្រឿងរបស់ខ្លួន បានរងការខូចខាត នៅពេលនាវាចិន ព្យាយាមរារាំងបេសកកម្មផ្គត់ផ្គង់នៅសមុទ្រចិនខាងត្បូង។

តាមការបញ្ជាក់ពីអ្នកនាំពាក្យ PCG លោក Jay Tarriela, ឧបទ្ទវហេតុនេះ កើតឡើងនៅព្រឹកថ្ងៃអង្គារទី៥ខែមីនាជិតថ្មប៉ប្រះទឹក Second Thomas Shoal ជាកន្លែងដែលនាវិកមួយក្រុមតូច កំពុងរស់នៅលើខ្មោចនាវាចម្បាំង Sierra Madre ចាប់តាំងពីនាវាដាក់សំចតនៅទីនោះកាលពីជិត២៥ឆ្នាំមុន។
លើសពីនេះ លោកថែមទាំងបានចែករំលែកវីដេអូ និងរូបភាពនៅលើបណ្តាញសង្គម X ដែលបង្ហាញពីនាវាចិន បើកកាត់មុខនាវាហ្វីលីពីន ហើយក្រុមនាវិកប្រញាប់ប្រញាល់ទម្លាក់ពោងផងដែរ។

លោក Tarriela បង្ហោះថា “នាវារបស់ PCG បានប្រឈមមុខនឹងសមយុទ្ធដ៏គ្រោះថ្នាក់ និងការរារាំងពីនាវាឆ្មាំសមុទ្រចិន និងកងជីវពលដែនសមុទ្រចិន។ សកម្មភាពមិនប្រុងប្រយ័ត្ន និងខុសច្បាប់របស់ពួកគេ បាននាំឲ្យមានការប៉ះទង្គិចគ្នារវាង MRRV-4407 និង China Coast Guard 21555 ដែលបង្កការខូចខាតតិចតួចដល់នាវារបស់ PCG”។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្មាំសមុទ្រចិន ចេញមុខអះអាងថា ខ្លួនបានចាត់វិធានការប្រឆាំងនឹងនាវាហ្វីលីពីននៅក្នុងតំបន់ ព្រោះពួកគេ ឆ្លងចូលដែនទឹកដោយខុសច្បាប់។

ភាពតានតឹងនៅសមុទ្រចិនខាងត្បូង បានឡើងកម្តៅខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយទីក្រុងម៉ានីល ចោទប្រកាន់ទីក្រុងប៉េកាំងថា បានចាត់វិធានការគ្រោះថ្នាក់ប្រឆាំងនឹងនាវារបស់ខ្លួន ហើយថែមទាំងដាក់ការតវ៉ាផ្នែកការទូតជាច្រើនលើកច្រើនសាផងដែរ។
ថ្មប៉ប្រះទឹក Second Thomas Shoal ដែលហ្វីលីពីនហៅថា Anyungin Shoal ឬចិនហៅថា Ren’ai Jiao គឺស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីកោះ Palawan ភាគខាងលិចប្រទេសហ្វីលីពីន និងជាង១០០០គីឡូម៉ែត្រពីកោះ Hainan ភាគខាងត្បូងប្រទេសចិន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


