ព័ត៌មានអន្ដរជាតិ
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ United Airlines ឆេះម៉ាស៊ីន ខណ:កំពុងហោះលើអាកាស
ជើងហោះហើរ United Airlines ពី Houston ទៅកាន់ Fort Myers រដ្ឋ Texas ត្រូវបានបង្ខំឱ្យវិលចុះចតវិញ ដោយសារម៉ាស៊ីនមួយ នៃយន្តហោះបានឆេះ ខណ:ពេលកំពុងហោះហើរ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃច័ន្ទ ទី៤ ខែមីនា ។

ស្ថានីយ៍ទូរទស្សន៍ KTRK-TV ដែលមានទីស្នាក់ការនៅទីក្រុង Houston បានផ្សាយនៅថ្ងៃទី៧ ខែមីនា នេះថា យន្តហោះខាងលើប្រភេទ Boeing ៧៣៧ ជើងហោះហើរ ១១១៨ ផ្ទុកអ្នកដំណើរចំនួន ១៦៧នាក់ ហើយភាគច្រើននៃអ្នកដំណើរទាំងនោះ សុទ្ធតែថតបានសកម្មភាពភ្លើងឆេះម៉ាស៊ីនយន្តហោះនេះ ។
លោក David Gruninger ដែលជាអ្នកដំណើរបាននិយាយថា៖ «ខ្ញុំចាំថាមានពន្លឺភ្លឺចាំងមកតាមបង្អួច ហើយវាបន្លឺសំឡេងដូចគ្រាប់បែក ហើយបន្ទាប់មកមានអណ្ដាតភ្លើងឆេះចេញតែម្ដង» ។

យោងតាមរបាយការណ៍ពី FlightAware បានឱ្យដឹងថា យន្តហោះខាងលើគ្រោងហោះហើរចេញពីអាកាសយានដ្ឋានអន្តរទ្វីប George Bush នៅម៉ោង ៦: ៤០នាទី ល្ងាច ប៉ុន្តែជាក់ស្ដែង វាបានប្រែក្លាយទៅហោះនៅម៉ោង ៦:៥២នាទី ល្ងាចវិញ។ ហើយបន្ទាប់ពីហោះចេញបានរយ:ពេល ៣៣នាទី វាក៏បានត្រឡប់មកវិញ ដោយសារមានបញ្ហាឆេះម៉ាស៊ីនផ្នែកខាងឆ្វេង ។
ជាមួយគ្នានេះ បើយោងតាម អ៊ីមែលពី United Airlines ដែលបានផ្ញើទៅកាន់អ្នកដំណើរទាំងអស់ បានឱ្យឃើញថា ក្រុមហ៊ុនបានផ្ដល់ជូនអ្នកដំណើរនូវទឹកប្រាក់ចំនួន ២០០ដុល្លារ និងប័ណ្ណអាហារ ១៥ ដុល្លារ។ ហើយក្រុមហ៊ុនអាកាសចរណ៍ខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានរៀបចំសម្រាប់យន្តហោះថ្មីមួយដើម្បីដឹកអតិថិជនរបស់យើងទៅកាន់គោលដៅរបស់ពួកគេ ដែលចេញដំណើរទៅកាន់ Fort Myers នៅល្ងាចថ្ងៃដដែលនោះ”។
សូមបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ មិនបង្កឱ្យមានរបួសដល់អ្នកដំណើរ និងសហនាវិកណាម្នាក់ឡើយ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


