ព័ត៌មានអន្ដរជាតិ
កំពុងព្រួយបារម្ភ! សមយុទ្ធធំបំផុតមួយរបស់ពិភពលោក អាចបង្កជំងឺរាតត្បាតថ្មី
ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិសត្វបានព្រមានថា សមយុទ្ធយោធាដ៏សាហាវ ដែលទាហានត្រូវស៊ីសាច់ល្មូនទាំងរស់ និងផឹកឈាមពស់ អាចបង្កជំងឺរាតត្បាតបន្ទាប់។
កងទ័ពមកពីជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសថៃជារៀងរាល់ឆ្នាំដើម្បីចូលរួមក្នុងសមយុទ្ធ “ពស់វែកមាស” ដែលជាព្រឹត្តិការណ៍ធំបំផុត។
ដោយរៀបចំធ្វើឡើងជាលើកដំបូងនៅឆ្នាំ១៩៨២ អ្នកចូលរួមក្នុងសមយុទ្ធនេះ បានសម្លាប់សត្វមាន់ដោយដៃទទេ ហើយពន្លះស្បែកនិងស៊ីតុកកែរស់ ក៏ដូចជាខ្យាដំរីនិងពីងពាងពិសផងដែរ។ នេះបើតាមការអះអាងរបស់អង្គការ People for the Ethical Treatment of Animals (PETA)។
ទាហានក៏កាត់ក្បាលពស់វែកហើយហុតឈាមពស់ផងដែរ នៅក្នុងអ្វីដែលពួកគេបានប្រាប់ថា ជាលំហាត់ហ្វឹកហាត់ដើម្បីត្រៀមសម្រាប់លក្ខខណ្ឌចូលក្នុងព្រៃ។
កាសែត The Sun បានរាយការណ៍ថា យោធាអាមេរិកប្រមាណ៤,៥០០នាក់ បានចូលរួមក្នុងសមយុទ្ធ ពស់វែកមាស កាលពីឆ្នាំមុនរួមជាមួយកងទ័ពមកពីប្រទេសសិង្ហបុរី ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ សមយុទ្ធពស់វែកមាសឆ្នាំនេះ នឹងមានទំហំតូចជាងធម្មតា។ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈនិងខែមីនា។
ទោះបីជាយ៉ាងណាក៏ដោយ PETA កំពុងតែទទូច ឲ្យហាមឃាត់ព្រឹត្តិការណ៍នេះ។ អង្គការនេះបានផ្ញើលិខិតបន្ទាន់មួយ ទៅកាន់មន្រ្តីការពារជាតិជាន់ខ្ពស់ទាំងថៃនិងចក្រភពអង់គ្លេស ដោយទាមទារឲ្យអ្នករៀបចំ ជំនួសការប្រើប្រាស់សត្វរស់នៅក្នុងលំហាត់ចំណីអាហារ ជាមួយវិធីបណ្តុះបណ្តាលដោយគ្មានសត្វនិងប្រកបដោយសីលធម៌វិញ។
ពួកគេបាននិយាយថា វាមិនត្រឹមតែជាអំពើសាហាវឃោរឃៅលើសត្វប៉ុណ្ណោះទេ ប៉ុន្តែក៏ជាហានិភ័យ ផ្ទុះជំងឺដែលឆ្លងរាលដាលពីសត្វទៅមនុស្សផងដែរ។
អ្នកនាំពាក្យម្នាក់បាននិយាយថា “ការបញ្ជូនយោធាទៅប្រទេសថៃដើម្បីហុតឈាមពស់ គឺជាប្រភេទនៃការមិនសមហេតុផលដែលអាចបង្កឲ្យមានជំងឺរាតត្បាតបន្ទាប់។ ការប្រើប្រាស់សត្វរស់ក្នុងអំឡុងសមយុទ្ធ ពស់វែកមាស បានបង្កហានិភ័យនៃការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្ស ស្រដៀងនឹងកូវីដ១៩ ដែលកំពុងបង្កគ្រោះថ្នាក់ដល់កងទ័ពនិងសាធារណជនទូទៅ”។
វីរុសជាច្រើនដូចជា SARS-CoV-2 ទំនងជាមានដើមកំណើតពីសត្វប្រចៀវ ហើយចម្លងទៅមនុស្សជាលើកដំបូងតាមរយៈការទាក់ទងជាមួយសត្វផ្សេងដែលជាភ្នាក់ងារចម្លង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


