ព័ត៌មានអន្ដរជាតិ
លោក Biden ត្រៀមបិទពាក្យសុំសិទ្ធិជ្រកកោន បើលំហូរជនចំណាកស្រុកនៅព្រំដែន ម៉ិកស៊ិក ឡើងហួសកម្រិត
សេតវិមានបានប្រាប់សមាជិកសភាថា លោកប្រធានាធិបតី Joe Biden កំពុងរៀបចំចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលនឹងបិទការស្នើសុំសិទ្ធិជ្រកកោននៅព្រំដែន អាមេរិក-ម៉ិកស៊ិក ប្រសិនបើលំហូរនៃជនចំណាកស្រុកឈានដល់ ២,៥០០ នាក់ជាមធ្យមក្នុងមួយថ្ងៃ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៤ ខែមិថុនា ។

បទបញ្ជាប្រតិបត្តិរបស់លោក Biden នឹងចូលជាធរមានភ្លាមៗ ប្រសិនបើលំហូរនៃជនចំណាកស្រុកនៅតាមតំបន់ព្រំដែន អាមេរិក-ម៉ិកស៊ិក ឈានដល់កម្រិតដ៏ច្រើនក្រាស់ក្រែលនេះ ស្របពេលដែលតួលេខបច្ចុប្បន្នគឺមាន ១,៥០០ នាក់ជាមធ្យមក្នុងមួយថ្ងៃ ។
ទន្ទឹមនោះ បទបញ្ជារបស់លោកប្រធានាធិបតីមានគោលបំណងព្យាយាមទប់ស្កាត់ការរីករាលដាលជនចំណាកស្រុកនៅតាមតំបន់ព្រំដែន ជាពិសេសដើម្បីទាក់ទាញប្រជាប្រិយភាព ក៏ដូចជាសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ ។
គួរបញ្ជាក់ថា មុនចេញច្បាប់នេះ លោក Biden ក៏បានគិតពិចារណាអស់រយៈពេលជាច្រើនខែផងដែរ ដោយសារតែច្បាប់ទ្វេភាគីរវាងអាមេរិក និងម៉ិកស៊ិកដើម្បីទប់ស្កាត់សិទ្ធិជ្រកកោននៅតាមព្រំដែនហាក់ប្រេះឆា បន្ទាប់ពីសមាជិកគណបក្សសាធារណរដ្ឋមិនឯកភាពតាមកិច្ចព្រមព្រៀងរបស់អតីតប្រធានាធិបតី Donald Trump ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


