ព័ត៌មានអន្ដរជាតិ
ជម្លៀសមនុស្សជាង១០០០នាក់ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំវាយប្រហាររដ្ឋ Los Angeles
យ៉ាងហោចណាស់មនុស្ស ១,២០០ នាក់ដែលរួមមានក្រុមអ្នកឡើងភ្នំបោះតង់ ត្រូវបានបង្ខំឲ្យជម្លៀសចេញ បន្ទាប់ពីមានភ្លើងឆេះព្រៃដ៏ធំដំបូងគេប្រចាំឆ្នាំនៅរដ្ឋ Los Angeles រីករាលដាលលើផ្ទៃដីប្រមាណ៦០គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ ខែ មិថុនានេះ។

យោងតាមប្រធានផ្នែកនៃនាយកដ្ឋានពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការក្នុងស្ថានភាពដ៏លំបាក និងផ្លូវចោត ដើម្បីពន្លត់ភ្លើងដែលឆាបឆេះ ខណៈដែលខ្យល់បក់ខ្លាំងនិងខ្យល់កន្ត្រាក់បានបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមពន្លត់តាមយន្តហោះ ក្នុងការទម្លាក់ទឹកពន្លត់ភ្លើង។
ភ្លើងនេះត្រូវបានគេឲ្យឈ្មោះថា Post Fire ដែលបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សហើយមានត្រឹមតែ ២ភាគរយប៉ុណ្ណោះដែលបានរលត់កាលពីល្ងាចថ្ងៃអាទិត្យ។ ទោះបីជាយ៉ាងណាគ្មានអ្នករងរបួសណាម្នាក់ត្រូវបានរាយការណ៍នោះទេ ខណៈមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ទន្ទឹមនឹងនេះ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ក៏មានភ្លើងឆេះព្រៃតូចមួយបានឆាបឆេះកាលពីថ្ងៃអាទិត្យបានជំរុញឱ្យមានការបញ្ជាជម្លៀស និងការព្រមានប្រជាជនដែលនៅតំបន់ជុំវិញនោះ។ ទោះបីជាគ្មានផ្ទះណាមួយត្រូវបានគំរាមកំហែងប៉ុន្តែក្រុមមន្ត្រីបានព្រមានអ្នកស្រុកក្បែរនោះដែលមនុស្សប្រហែល ១៩,០០០ត្រៀមជម្លៀសចេញ ប្រសិនបើភ្លើងឆេះកាន់តែខ្លាំងទៅភាគខាងត្បូង។
គួរបញ្ជាក់ថា រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានទទួលរងនូវភ្លើងឆេះព្រៃជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញជារឿយៗ។ ខណៈកាលពីឆ្នាំ២០២០ PacifiCorp ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីនៅភាគខាងលិចសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១៧៨ លានដុល្លារដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅរដ្ឋ Oregon ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


