ព័ត៌មានអន្ដរជាតិ
WHO ៖ បន្តប្រុងប្រយត្ន័ចំពោះការកើនឡើងករណីឆ្លងជំងឺកូវីដ ១៩ ទោះមានវ៉ាក់សាំងក៏ដោយ
ប្រធានអង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យមានការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយយុត្តិធម៌ ខណៈពេលដែលបង្កើនការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃករណីឆ្លងថ្មីៗនេះ ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងបានចាប់ផ្តើមនៅក្នុងប្រទេសហ្គាណា និងកូឌីវ័រនៅក្រោមកម្មវិធី COVAX ។ វាជាក្របខ័ណ្ឌអន្តរជាតិដើម្បីធានាបាននូវការទទួលវ៉ាក់សាំងត្រឹមត្រូវ ។

លោកបាននិយាយថា វ៉ាក់សាំងចំនួន ២៣៧ លានដូសនឹងត្រូវបានបម្រុងទុកសម្រាប់ប្រទេសចំនួន ១៤២ ដែលមានសេដ្ឋកិច្ច និងបណ្តាប្រទេសដែលចូលរួមនៅក្នុងកម្មវិធី COVAX នៅចុងខែឧសភា ។
ប៉ុន្តែលោកអគ្គនាយកបានស្នើដល់សហគមន៍អន្តរជាតិឲ្យចូលរួមសហការក្នុងការផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសដែលមានការយឺតយ៉ាវក្នុងការផ្គត់ផ្គង់ព្រោះថាការខ្វះខាតនៅតែមានច្រើន ។

លោកបាននិយាយថា “វាគួរឲ្យសោកស្តាយដែលប្រទេសមួយចំនួនបន្តផ្តល់អាទិភាពការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេងដែលមានសុខភាពល្អ និងមានហានិភ័យទាបនៅក្នុងប្រជាជនរបស់ខ្លួនមុនបុគ្គលិកសុខាភិបាល និងមនុស្សចាស់” ។
លោក Tedros បានកត់សម្គាល់ថា ចំនួននៃការឆ្លងជំងឺកូវីដ ១៩ ទូទាំងពិភពលោកបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៧ សប្តាហ៍ ។
លោកបាននិយាយថា “ការកើនឡើងមួយចំនួនគឺដោយសារតែ ការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ ការរីករាលដាលជាបន្តនៃវីរុសបំប្លែងខ្លួននិងមនុស្សលែងសូវការពារខ្លួនដូចមុន” ។

លោកបានសង្កត់ធ្ងន់ថា វាឆាប់ពេកហើយសម្រាប់រដ្ឋាភិបាលនានាក្នុងការពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំង ហើយបោះបង់ចោលវិធានការផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។
គួររម្លឹកថា គិតត្រឹមពេលនេះករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកមានចំនួន ១១៤,៩៨៧,៩៥៣ ករណី និងមានអ្នកស្លាប់ចំនួន ២,៥៤៩,៧៤៣ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


