ព័ត៌មានអន្ដរជាតិ
មិនត្រឹមជាពិធីមង្គលការចាយប្រាក់ខ្ជះខ្ជាយលើលោកទេ Anant ក៏ស្រោចគ្រឿងអលង្ការពេញខ្លួនដែរ
Anant Ambani កូនប្រុសពៅរបស់បុរសអ្នកមានបំផុតនៅអាស៊ី Mukesh Ambani បានបង្ហាញនាឡិកាប្រណីតដ៏គួរឲ្យចាប់អារម្មណ៍ រួមមាន Patek Philippe និង Richard Mille ក៏ដូចជាខ្សែកពេជ្រក្នុងពិធីមង្គលការរបស់ខ្លួនកាលពីពេលកន្លងទៅថ្មីៗនេះ។
យោងតាម Tatler បានបញ្ចាក់ឲ្យដឹងថា លោក Anant Ambani បានពាក់នាឡិកា Patek Philippe Grand Complication Sky Moon Tourbillon ធ្វើពីមាស ១៨ ការ៉ាត់ ក្នុងពិធីមង្គលការរយៈពេល ៣ ថ្ងៃ ជាមួយនឹងភរិយា Radhika Merchant កូនស្រីរបស់មហាសេដ្ឋីឱសថ ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងបុមបៃ។
នាឡិកានេះមានតម្លៃប្រហែល ៦.៧ លានដុល្លារ លក្ខណៈពិសេសរបស់វាគឺជាការឆ្លាក់ដោយដៃ, កញ្ចក់ពណ៌ត្នោត និងមានមុខងារស្មុគ្រស្មាញរួមមានម៉ោង នាទី ស្នូលសម្រាប់បង្វិល និងការបង្ហាញប្រតិទិនជារៀងរហូត។ កាលពីខែមីនា ក្នុងអំឡុងពេលនៃការប្រារព្ធពិធី Pre-Wedding កូនកំលោះរូបនេះក៏បានពាក់នាឡិកាប្រណិត Richard Mille RM 56-02 ដែលមានតម្លៃប្រហែល ២.២លានដុល្លារឯណោះ។

ដោយឡែក យោងតាម The Indian Express ក៏ចុះផ្សាយដែរថា ក្នុងពិធីមង្គលការដ៏អធិកអធមនោះដែរ Anant បានផ្តល់អំណោយដល់អ្នកកំដរទាំង ២៥ នាក់របស់គាត់នូវនាឡិកាដៃ Audemars Piguet រចនាឡើងពីមាស និងត្បូងកណ្តៀង 18K មានតម្លៃ ២៣៩,០០០ ដុល្លារក្នុងម្នាក់ៗ ។
បន្ថែមពីលើការប្រមូលនាឡិកាដ៏គួរឲ្យកត់សម្គាល់ Anant បានពាក់គ្រឿងអលង្ការជាកន្លាស់អាវតម្លៃរាប់ម៉ឺនដុល្លារជាច្រើន នៅក្នុងពិធីមង្គលការរបស់គាត់ជាមួយភរិយា។ គាត់បានឲ្យយីហោ Cartier បង្កើតកន្លាស់អាវផ្ទាល់ខ្លួនមួយ ដែលមានត្បូងមរកត ៧២០ ការ៉ាត់ពី Heeramaneck & Son ។
លើសពីនេះ កូនកំលោះវ័យ២៩ឆ្នាំរូបនេះ គាត់ក៏បានតុបតែងឡេវអាវជាមួយនឹងត្បូងមរកតបន្ថែមទៀត ហើយបានពាក់កន្លាស់អាវដាំពេជ្រ aigrette នៅលើឈុតរៀបការបស់គាត់។ ក្នុងព្រឹត្តិការណ៍ Pre-Wedding នៅទីក្រុង Jamnagar កូនសេដ្ធីប្រាក់លានប្រចាំប្រទេសឥណ្ឌា ក៏បានពាក់កន្លាស់អាវរូបតោ ដាំពេជ្រពណ៌លឿងដោយយីហោ Lorraine Schwartz យ៉ាងភ្លឺចិញ្ចាចពេញអង្គពិធីទាំងមូល។ វត្ថុដ៏លេចធ្លោមួយទៀត គឺគន្លាស់អាវរូបដំរីដែលមានត្បូងពេជ្រតែមួយ និងពេជ្រកាត់គុជធំ ដែលមានតម្លៃប្រហែល ១.៧ លានដុល្លារ។ Anant ក៏បានបន្ថែមកន្លាស់អាវរោមសត្វ ជាមួយត្បូងពេជ្រទោលធំពីរទៅកអាវរបស់គាត់ផងដែរ។
ទោះបីជាយ៉ាងណា យោងតាមសារព័ត៌មាន Reuters ឯណោះក៏បានគូសបញ្ចាក់ថា ពិធីមង្គលការរបស់ Anant និង Radhika គឺជាពិធីដ៏ប្រណីតបំផុតនៅទូទាំងពិភពលោក ដែលទាក់ទាញការចាប់អារម្មណ៍ជាច្រើនខែរាប់តាំងពីខែមីនា ដោយសារតែការចំណាយប្រាក់អស់ច្រើនជាងសែរាជង្សលើលោក ដល់ទៅ៦០០លានដុល្លារ។ ដ្បិតតែជាពិធីចាយប្រាក់ច្រើនសន្ធឹកមែនពិត តែក្នុងនោះពិធីរបស់កូនអភិជនប្រចាំប្រទេសឥណ្ឌាបានរងនូវការរិះគន់យ៉ាងដំណំពីសំណាក់ប្រជាជនសាមញ្ញ ព្រមទាំងភ្ញៀវទេសចរលើទឹកដីអីតាលី កាលពីប៉ុន្មានខែមុនថ្ងៃអាពាហ៍ពិពាហ៍៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពប្រណិតបំផុត ដែលធ្វើឲ្យមង្គលការកូនសេដ្ឋីឥណ្ឌា ក្លាយជាពិធីចំណាយប្រាក់ច្រើនជាងសែរាជវង្សលើលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


