ព័ត៌មានអន្ដរជាតិ
បើកបុករថយន្តដឹកគ្រួសខ្សាច់ស្លាប់ ១៥ នាក់នៅរដ្ឋកាលីហ្វ័រញ៉ា
មន្ត្រីម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់កាលពីថ្ងៃអង្គារនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលពាក់ព័ន្ធនឹងរថយន្តដឹកគ្រួសខ្សាច់ និងរថយន្តប្រភេទ SUV នៅជិតទីក្រុង El Centro ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង El Centro លោក Judy Cruz ប្រធានផ្នែកសង្គ្រោះបន្ទាន់បាននិយាយថា រថយន្តប្រភេទ SUV ផ្ទុកអ្នកដំណើរចំនួន ២៧ នាក់បានបុកនឹងរថយន្តដឹកគ្រួសខ្សាច់ខ្នាតធំមួយគ្រឿង ។

លោក Judy Cruz បាននិយាយថា “មនុស្ស ១៤ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ពួកគេ ៣ នាក់ត្រូវបានដឹកចេញពីកន្លែងកើតហេតុ ខណៈអ្នកជំងឺ ៧ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង El Centro ប៉ុន្តែជាអកុសលម្នាក់ក្នុងចំណោមអ្នកទាំងនោះបានស្លាប់នៅពេលមកដល់មន្ទីរពេទ្យ” ។

យោងតាមវេបសាយ 8newsnow.com បានឲ្យដឹងថា ហេតុការណ៍រថយន្តបុកគ្នានេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ១១៥ របស់រដ្ឋស្ថិតនៅភាគខាងជើងនៃទីក្រុង Holtville ដែលជាទីក្រុងមួយចម្ងាយ ១១ ម៉ាយល៍ភាគខាងកើតនៃទីក្រុង El Centro ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន
ចុចអាន ៖ មិនខ្លាចកូវីដ! តិចសាស់ នឹងលែងឲ្យប្រជាជនពាក់ម៉ាសទូទាំងរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


