ព័ត៌មានអន្ដរជាតិ
អឺរ៉ុប នៅតែធ្ងន់ធ្ងរដោយទឹកជំនន់ ខណៈមនុស្ស បន្តជម្លៀសមិនឈប់
ស្ថានភាពទឹកជំនន់នៅអឺរ៉ុបឯណោះ ក៏មិនទាន់ធូរស្រាលដែរ ខណៈតួលេខមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិបានកើនឡើងជាលំដាប់ ហើយក្នុងតំបន់ខ្លះក៏នៅតែជម្លៀសមនុស្សជាបន្តបន្ទាប់ដែរ។

កន្លែងរងគ្រោះធ្ងន់ធ្ងរបំផុតនៅប្រទេសប៉ូឡូញ ដោយក្នុងទីក្រុងប្រវត្តិសាស្រ្ត Wroclaw, ពលរដ្ឋត្រូវជម្លៀសជាបន្ទាន់ ដោយសារកម្ពស់ទឹកទន្លេហក់ឡើងខ្លាំង។ ក្រៅពីអ្នកជម្លៀសរួចហើយ, មនុស្សមួយចំនួនទៀត ក៏ត្រូវគេប្រាប់ឲ្យប្រុងប្រៀបខ្លួនជម្លៀសផងដែរ ប្រសិនបើស្ថានការណ៍មិនធូរស្បើយទេនោះ។
ព្រំដែន ឆែក-ប៉ូឡូញ ក៏កំពុងធ្ងន់ធ្ងរ ដោយនៅទីនោះ ភ្លៀងធ្លាក់ខ្លាំងតាំងពីចុងសប្តាហ៍មុនមក បានបង្កទុក្ខវេទនាដល់ប្រជាជន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ហូរបំបាក់ស្ពាន កម្ទេចផ្ទះសម្បែង និងបំផ្លាញយានយន្ត។

និយាយអំពីមនុស្សស្លាប់ដោយសារទឹកជំនន់, គ្រោះធម្មជាតិនេះបានឆក់យកអាយុជីវិតមនុស្ស២២នាក់នៅអឺរ៉ុប ក្នុងនោះរ៉ូម៉ានី៧នាក់, ប៉ូឡូញ៧នាក់ អូទ្រីស៥នាក់ និងសាធារណរដ្ឋឆែក ៣នាក់។ ក្រៅពីមនុស្សស្លាប់ ពលរដ្ឋឆែករាប់ម៉ឺននាក់ ក៏កំពុងគ្មានអគ្គិសនីប្រើប្រាស់ផងដែរ។
មិនត្រឹមប៉ុណ្ណឹង អភិបាលតំបន់ Moravian-Silesian លោក Josef Belica បានបញ្ជាក់ថា មនុស្សប្រមាណ ១៥ ០០០នាក់ ត្រូវជម្លៀសរួចទៅហើយក្នុងតំបន់នេះ ហើយក្រុមជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រ ដើម្បីនាំយកជំនួយទៅកាន់ពលរដ្ឋនៅទីតាំងដែលត្រូវកាត់ផ្តាច់ដោយសារទឹកជំនន់។

នៅហុងគ្រីឯណោះ, ទីប្រជុំជន Visegrad និង Szentendre បានដាក់ពង្រាយទំនប់ទឹកចល័ត នៅតាមដងទន្លេ Danube ហើយទីក្រុងប៊ុយដាប៉ែស ក៏ត្រៀមខ្លួនដោះស្រាយជាមួយទឹកជំនន់ផងដែរ ព្រោះថាកម្ពស់ទឹកកំពុងហក់ឡើងខ្ពស់នៅទីតាំងមួយចំនួន។
រីឯនៅស្លូវ៉ាគី, រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Tomas Taraba និយាយថា ទឹកទន្លេ Danube បានឡើងដល់កម្ពស់ជិត១០ម៉ែត្រហើយ ខណៈការខូចខាតដែលបង្កឡើងដោយទឹកជំនន់នៅទូទាំងប្រទេស ត្រូវប៉ាន់ប្រមាណថាមានចំនួន២០លានអឺរ៉ូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់នៅអឺរ៉ុបកាន់តែធ្ងន់ សម្លាប់មនុស្សកាន់តែច្រើន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


