ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុកប្រមាណ៤៨នាក់បាត់ខ្លួនព្រោះលិចទូកក្នុងដំណើរពីអាហ្វ្រិកទៅអឺរ៉ុប
ទូកល្បាតនិងឧទ្ធម្ភាគចក្រកំពុងស្វែងរកជនចំណាកស្រុកប្រហែល៤៨នាក់ដែលបានបាត់ខ្លួនចាប់តាំងពីទូករបស់ពួកគេបានលិចនៅជិតកោះ El Hierro របស់ប្រទេសអេស្បាញ ដែលជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំនៃការឆ្លងកាត់ពីទ្វីបអាហ្រ្វិកទៅកាន់កោះកាណារីនៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣០ខែកញ្ញានេះ។

បន្ទាប់ពីមានការស្វែងរកយ៉ាងសស្រាក់សស្រាំ មានមនុស្សចំនួន៩នាក់ ដែលក្នុងនោះម្នាក់ជាកុមារត្រូវបានបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅព្រឹកថ្ងៃសៅរ៍។ ក្រុមអ្នកជួយសង្គ្រោះអាចជួយសង្គ្រោះជនចំណាកស្រុកចំនួន២៧នាក់ក្នុងចំណោម៨៤នាក់ដែលកំពុងព្យាយាមទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញកាលពីថ្ងៃសៅរ៍។
ទូកល្បាតបីគ្រឿង និងឧទ្ធម្ភាគចក្របីគ្រឿងបានចូលរួមក្នុងការស្វែងរកជាថ្មីកាលពីថ្ងៃអាទិត្យ ខណៈអាជ្ញាធរអេស្ប៉ាញបានឱ្យដឹងថា ជនចំណាកស្រុកទាំងនោះមកពីប្រទេសម៉ាលី ម៉ូរីតានី និងសេណេហ្គាល់។
ខ្យល់និងអាកាសធាតុអាក្រក់បានធ្វើឱ្យការជួយសង្គ្រោះមានការលំបាកខ្លាំង ខណៈដែលបើគិតពីចំនួនអ្នកដែលបាត់ខ្លួនហេតុការណ៍នេះនឹងក្លាយជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតនៅកោះកាណារីក្នុងរយៈពេល៣០ឆ្នាំមិនធ្លាប់មាន។
បើយោងតាមអ្នកអាជ្ញាធរ ជនចំណាកស្រុក៩នាក់ដែលបានស្លាប់នឹងត្រូវបញ្ចុះនៅថ្ងៃចន្ទ និងថ្ងៃអង្គារដែលក្នុងចំណោមអ្នកស្លាប់មានកុមារអាយុចន្លោះពី១២-១៥ឆ្នាំ ខណៈដែលក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបានថយចុះ ប៉ូលិសបានដំឡើងកន្លែងបញ្ចុះសពនៅទីក្រុង El Hierro។

ចំនួនជនចំណាកស្រុកឆ្លងកាត់ពីអាហ្រ្វិកខាងលិចទៅកាន់កោះកាណារីបានកើនឡើង១៥៤ភាគរយ ចាប់ពីខែមករាដល់ខែកក្កដា មានចំនួនសរុបចំនួន ២១,៦២០នាក់ បើតាមទិន្នន័យពីទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប Frontex បានបង្ហាញ ដែលស្របពេលចំនួនជនចំណាកស្រុកបានធ្លាក់ចុះនៅផ្លូវកណ្តាល និងខាងលិចសមុទ្រមេឌីទែរ៉ាណេ។ ក្នុងពេលជាមួយគ្នាការឆ្លងកាត់ពីតួកគីទៅក្រិកបានកើនឡើង៥៧ភាគរយ និងពីផ្លូវទឹកអង់គ្លេសទៅចក្រភពអង់គ្លេស ២២ ភាគរយ ។
ដោយសារតែក្នុងរយៈពេលនេះខ្យល់ស្ងប់ស្ងាត់ពីអាហ្វ្រិកខាងលិចទៅមហាសមុទ្រអាត្លង់ទិក បានជំរុញឱ្យមានការកើនឡើងជាថ្មីនៃជនចំណាកស្រុក ខណៈក្នុងរយៈពេល ៣០ ឆ្នាំនៃការឆ្លងកាត់ជនចំណាកស្រុកទៅកាន់កោះកាណារី ការលិចទូកដ៏ធ្ងន់ធ្ងរបំផុតដែលបានកត់ត្រារហូតមកដល់បច្ចុប្បន្នបានកើតឡើងនៅក្នុងឆ្នាំ ២០០២ នៅខាងក្រៅកោះ Lanzarote មានមនុស្ស២៥នាក់បានស្លាប់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


