ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរ ជាការត្រៀមខ្លួនប្រយុទ្ធ
ស្របពេលស្ថានការណ៍ភូមិសាស្រ្តនយោបាយពិភពលោក កំពុងតានតឹងខ្លាំងនោះ ស្រាប់តែប្រទេសរុស្ស៊ីធ្វើសមយុទ្ធនុយក្លេអ៊ែរ ដែលមានការបាញ់សាកល្បងមីស៊ីលចេញពីដែនសមុទ្រ ដែនអាកាស និងដីគោក ជាពិសេសការបាញ់មីស៊ីលអន្តរទ្វីប Yars ចេញពីស្ថានីយ៍ Plesetsk នៅតំបន់ Kura នៃឧបទ្វីប Kamchatka។

មិនត្រឹមតែបាញ់មីស៊ីលទេ សមយុទ្ធនេះ ក៏មានការចូលរួមពីសំណាក់យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកផងដែរ។
ស្របពេលជាមួយគ្នានោះ បើតាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី, គោលបំណងនៃសមយុទ្ធនេះគឺដើម្បីកំញើញសត្រូវនិងបង្ហាញពីការត្រៀមលក្ខណៈ ឆ្លើយតបទៅការវាយប្រហារបរមាណូពីសំណាក់បច្ចាមិត្ត។

ពាក់ព័ន្ធសមយុទ្ធនេះដែរ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RT ដែលថ្លែងកាលពីថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ថា «អាវុធនុយក្លេអែរ គឺជាវិធានការពិសេសបំផុត ដើម្បីធានាដល់សន្តិសុខរដ្ឋ។ ដោយសារតែភាពតានតឹងភូមិសាស្រ្ត ព្រមទាំងការគំរាមកំហែងនិងហានិភ័យថ្មីៗ ចេះតែបង្កកើតមាននោះ ដូច្នេះកងកម្លាំងយុទ្ធសាស្ត្ររុស្ស៊ី នឹងទទួលបានគ្រាប់មីស៊ីល នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ថ្មីៗ និងទាន់សម័យក្នុងពេលឆាប់ៗនេះ។ វាជារឿងសំខាន់ដែលរុស្ស៊ី ត្រូវមានកងកម្លាំងយុទ្ធសាស្រ្តដ៏ទំនើប ត្រៀមខ្លួនឈរសម្រាប់ការប្រយុទ្ធ»។

សូមបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែររុស្ស៊ី កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការណាតូ ធ្វើសមយុទ្ធ Steadfast Noon។ សមយុទ្ធនេះ ចាប់ផ្តើមកាលពីថ្ងៃទី១៤ខែតុលា និងមានការចូលរួមពីសំណាក់សមាជិក១៣ប្រទេសនៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រតិកម្មខ្លាំងៗ ទៅសមយុទ្ធនុយក្លេអ៊ែររបស់ណាតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


