ព័ត៌មានអន្ដរជាតិ
កូវីដនៅប្រេស៊ីលកើនលើស១១លានករណី បន្ទាប់ពីមនុស្ស៤៣,៨១២នាក់ឆ្លង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានកត់ត្រាករណីសរុបនៃជំងឺកូវីដ១៩ចំនួន ១១,៤៨៣,៣៧០ករណី និងមានអ្នកស្លាប់២៧៨,២២៩នាក់។

ក្រសួងក៏បានរាយការណ៍ផងដែរថា មានករណីឆ្លងកូវីដចំនួន៤៣,៨១២ករណី និងអ្នកស្លាប់១,១២៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
Sao Paulo គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារជំងឺរាតត្បាតនេះ។

រលកថ្មីនៃជំងឺកូវីដ១៩ បានស្ទុះឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈនាពេលថ្មីៗនេះ អ្នកស្លាប់ភាគច្រើនដោយសារជំងឺកូវីដគឺជាមនុស្សអាយុចន្លោះ២០ដល់៥០ឆ្នាំ។
អាជ្ញាធរសុខាភិបាលបានសន្មតថា រលកថ្មីនៃការឆ្លងគឺទាក់ទងទៅនឹងវីរុសបំប្លែងខ្លួនប្រភេទ P.1 ដែលបានលេចឡើងនៅក្នុងរដ្ឋ Amazonas ភាគខាងជើងប្រទេសប្រេស៊ីលកាលពីខែវិច្ឆិកាឆ្នាំមុន និងចលនារបស់ប្រជាជនក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ វីដេអូទីបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដនៅប្រេស៊ីល មើលហើយសោកសង្រេងណាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


