ព័ត៌មានអន្ដរជាតិ
លីទុយអានី ជំរុញឲ្យណាតូ បង្ហាញសាច់ដុំនៅសមុទ្របាល់ទិក ដើម្បីកុំឲ្យរុស្ស៊ី បានចិត្តពេក
ដោយសារតែមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់នៅសមុទ្របាល់ទិក ពេលនេះប្រទេស លីទុយអានី ដែលជាសមាជិកណាតូ បានជំរុញឲ្យអង្គការនេះ បង្កើនវត្តមានយោធាបង្ហាញសាច់ដុំនៅទីនោះដើម្បីកម្លារុស្ស៊ី កុំឲ្យទីក្រុងមូស្គូបានចិត្តពេក។

មួយរយៈចុងក្រោយនេះ មានហេតុការណ៍អាថ៌កំបាំងពាក់ព័ន្ធខ្សែកាបបាតសមុទ្រកើតឡើងម្តងហើយម្តងទៀត ដែលគេចង្អុលចំមុខរុស្ស៊ីថានៅពីក្រោយសកម្មភាពទាំងនោះ ដ្បិតគ្មានព័ស្តុតាងច្បាស់លាស់ក៏ដោយ។
យ៉ាងណា ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានថ្លែងក្នុងកិច្ចសម្ភាសជាមួយ AP កាលពីចុងសប្តាហ៍កន្លងទៅថា «ណាតូនិង EU គួរតែទទួលខុសត្រូវឲ្យបានខ្លាំងជាងនេះ ក្នុងការសង្កេតមើលសមុទ្របាល់ទិក ហើយបន្ថែមកម្លាំងដើម្បីធានាឲ្យបានថា គ្មានឧបទ្ទវហេតុកើតឡើងទៀតទេ នៅទីនោះ។ ដល់ពេលដែលណាតូ បង្ហាញសាច់ដុំខ្លះហើយ»។ លោកបន្តថា តំបន់នេះគ្មានសន្តិសុខឡើយ ដោយសារតែការគំរាមកំហែងមិនឈប់ពីសំណាក់រុស្ស៊ី។

ពាក់ព័ន្ធបញ្ហានេះដែរ កាលពីចុងឆ្នាំមុន ប្រមុខអង្គការណាតូលោក ម៉ាក រូតេ ប្រកាសថា សម្ព័ន្ធភាពយោធាមួយនេះ នឹងបង្កើនសកម្មភាពនៅសមុទ្របាល់ទិក នាពេលឆាប់ៗខាងមុខ។
សេចក្តីប្រកាសពេលនោះ កើតឡើងក្រោយរកឃើញថា បាល់ទិក តែងកើតមានការវាយប្រហារបណ្តាលឲ្យខូចខាតនិងបំផ្លាញដល់ខ្សែកាបបាតសមុទ្រ។
បើសរុបទៅ តាំងតែពីខែតុលាឆ្នាំ២០២៣មក មានឧបទ្ទវហេតុចំនួន១១លើក ពាក់ព័ន្ធខ្សែកាបនៅបាតសមុទ្របាល់ទិក ខណៈហេតុការណ៍លើកចុងក្រោយបំផុត គឺការដាច់ខ្សែ fiber-optic ដែលតភ្ជាប់ប្រទេសលីទុយអានី ជាមួយកោះ Gotland របស់ស៊ុយអែត កាលពីសប្តាហ៍មុន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


