ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងឈានដល់សវនាការបូកសរុបនៅសប្តាហ៍ក្រោយ
តុលាការធម្មនុញ្ញប្រទេសកូរ៉េខាងត្បូងដែលកំពុងដំណើរការសវនាការលើបណ្តឹងចោទប្រកាន់និងទម្លាក់ប្រធានាធិបតី Yoon Suk Yeol ពីអំណាច គ្រោងនឹងបូកសរុបដំណើរការនីតិវិធីលើអង្គហេតុនៅសប្តាហ៍ក្រោយ ខណៈសាលក្រមត្រូវបានគេរំពឹងទុកនៅក្នុងខែចុងខែនេះឬដើមខែមីនា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង The CHOISUN Daily អ្នកជំនាញផ្នែកច្បាប់បាននិយាយថា តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងអាចនឹងបញ្ចប់ការកាត់ក្តីចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol នៅដើមសប្តាហ៍ក្រោយ ជាមួយនឹងសាលក្រមដែលរំពឹងទុកនៅចុងខែកុម្ភៈ ឬដើមខែមីនា។
ខណៈពេលដែលនយោបាយកូរ៉េខាងត្បូងកំពុងតែល្អក់កករខ្លាំង តុលាការធម្មនុញ្ញដែលបច្ចុប្បន្នមានសមាជិក៨រូបក្នុងចំណោម៩រូប ហាក់បីដូចជាកំពុងពន្លឿនដំណើរការនេះ គោលបំណងសម្រាប់សេចក្តីសម្រេចក្នុងខែមីនា បន្ទាប់ពីសវនាការលើកទីប្រាំបីដែលបានគ្រោងទុកនៅថ្ងៃទី១៣ខែកុម្ភៈ។
ប្រសិនបើពេលវេលាកំណត់ សាលក្រមនឹងកើតឡើងប្រហែល ៧០ទៅ៨០ថ្ងៃបន្ទាប់ពីសំណុំរឿងនេះត្រូវបានដាក់កាលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២ ក្រោយសភាបោះឆ្នោតទម្លាក់ដោយសំឡេងគាំទ្រលើស២ភាគ៣នៃសមាជិកសភាសរុប៣០០សំឡេង។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ធ្លាប់បានកាត់ក្តីលើពាក្យបណ្តឹងរបស់សភាប្រឆាំងអតីតប្រធានាធិបតី Park Geun-hye ដោយប្រើប្រាស់៩១ថ្ងៃ និង ប្រឆាំងអតីតប្រធានាធិបតី Roh Moo-hyun ដោយប្រើប្រាស់ពេលវេលាន៦៣ថ្ងៃ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


