ព័ត៌មានអន្ដរជាតិ
ស្រ្តីដំបូងគេលើលោក ផ្តល់កំណើតកូន មានអង់ទីគ័រការពារជំងឺកូវីដ១៩ក្រោយចាក់វ៉ាក់សាំងតែមួយដូស
ម្ដាយម្នាក់ក្នុងរដ្ឋ Florida បានក្លាយជាស្ត្រីដំបូងគេនៅសហរដ្ឋអាមេរិក ដែលផ្តល់កំណើតដល់កូន ហើយត្រូវបានគេដឹងថា កើតមកមានអង់ទីគ័រការពារជំងឺកូវីដ១៩។
ស្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះមកពីតំបន់ Palm Beach។ នាងបានទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មួយដូស ប៉ុន្មានសប្តាហ៍មុនពេលសម្រាល។

កាលពីខែមករា ទារិកាត្រូវបានគេរកឃើញថាមានអង់ទីគ័រប្រឆាំងនឹងការឆ្លង ដែលជាធម្មតាអាចមាននៅក្នុងខ្លួនរយៈពេលច្រើនឆ្នាំ។
វេជ្ជបណ្ឌិតផ្នែកជំងឺកុមារ លោក Paul Gilbert បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក WPBF ថា “តាមការដឹងរបស់យើង នេះជាលើកដំបូងហើយនៅលើពិភពលោកដែលត្រូវបានគេរាយការណ៍ថា ក្មេងកើតមកមានអង់ទីគ័របន្ទាប់ពីម្តាយចាក់វ៉ាក់សាំង”។

ការសិក្សាកន្លងមកបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ តេតាណូស រោគខាន់ស្លាក់និងក្អកមាន់ បានចម្លងអង់ទីគ័រតាមរយៈសុកទៅកូនរបស់ពួកគេ។
ខណៈពេលដែលវាត្រូវបានគេរំពឹងថាក៏នឹងក្លាយជាការពិតសម្រាប់វ៉ាក់សាំងកូវីដដែរនោះ ការស្រាវជ្រាវត្រូវបានកំណត់លើប្រធានបទនេះ។

អ្នកនិពន្ធការសិក្សានេះនិយាយថា ម្តាយដែលជាបុគ្គលិកផ្នែកថែទាំសុខភាពជួរមុខ មានផ្ទៃពោះ៣៦សប្តាហ៍ នៅពេលនាងបានទទួលវ៉ាក់សាំង Moderna ដូសដំបូង។
បីសប្តាហ៍ក្រោយមកពោលគឺនៅចុងខែមករា ស្ត្រីរូបនេះបានផ្តល់កំណើតដល់ទារិកាដែលមានសុខភាពល្អ ហើយក្រុមគ្រូពេទ្យបានយកសំណាកឈាមដើម្បីពិនិត្យមើលថាតើ ម្តាយបានបញ្ជូនអង់ទីគ័រទៅកូនដែលទើបនឹងកើតរបស់នាងដែរឬទេ។

ការធ្វើតេស្តបង្ហាញថា ទារិកាមានអង់ទីគ័រ IgG ដែលជាប្រូតេអ៊ីន ដែលរាងកាយផលិតក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងរោគ ហើយអាចរក្សាវត្តមានក្នុងរយៈពេលរហូតដល់ច្រើនខែឬអាចច្រើនឆ្នាំបន្ទាប់ពីមនុស្ស ជាសះស្បើយ។
វេជ្ជបណ្ឌិតផ្នែកជំងឺកុមារម្នាក់ទៀតឈ្មោះ Chad Rudnick បានប្រាប់ WPBF ថា “នេះគឺជាករណីដ៏កម្រ។ យើងត្រូវការការសិក្សាបន្ថែម ដើម្បីកំណត់ថាតើការការពារនេះនឹងមានរយៈពេលយូរប៉ុនណា”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


