ព័ត៌មានអន្ដរជាតិ
កងទ័ពថៃប្រុងជើងការខ្ពស់តាមព្រំដែនជាមួយមីយ៉ាន់ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់ផ្ទះអាវុធ
យោធាថៃនៅតាមតំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ បន្ទាប់ពីកងទ័ពយោធាមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយកងទ័ពតស៊ូ ការ៉ែន ( Karen) នៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod English របស់ប្រទេសថៃ បានឲ្យដឹងថា កងទ័ពថៃត្រូវបានពង្រឹងការល្បាតនៅព្រឹកថ្ងៃសុក្រ ដើម្បីការពារនៅតំបន់តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា តាមដងទន្លេ Moei ក្នុងស្រុកថាសុងយ៉ាង (Tha Song Yang) នៃខេត្ត Tak បន្ទាប់ពីបន្ទាយរបស់កងទ័ពការ៉ែនឆ្លងចូលទឹកដីមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង MiG-29 របស់យោធាមីយ៉ាន់ម៉ា។
តាមសេចក្តីរាយការណ៍នោះ ការផ្ទុះឆេះនៅបន្ទាយរបស់កងទ័ពការែននោះ គឺមានចម្ងាយ៨០០ម៉ែត្រពីព្រំដែនថៃ ដែលកងទ័ពរបស់ថៃអាចឮសំឡេងផ្ទុះដោយសារការផ្លោង។
យោធាមីយ៉ាន់ម៉ាហាក់បង្កើនការប្រយុទ្ធជាមួយចលនាតស៊ូតាមតំបន់នានា បន្ទាប់ពីប្រមុខរដ្ឋរបស់របបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីជួបពិភាក្សាជាមួយ លោក វ៉្លាឌីមៀរ ពូទីន លើកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


