ព័ត៌មានអន្ដរជាតិ
៤នាក់ស្លាប់និងជាង២០០០នាក់ត្រូវជម្លៀសចេញពីភ្លើងឆេះព្រៃ៤ថ្ងៃជាប់គ្នានៅកូរ៉េខាងត្បូង
យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ ៨នាក់ទៀតបានរងរបួស និងប្រជាជនជាង២០០០នាក់ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃដ៏ខ្លាំង៤ថ្ងៃជាប់គ្នាបណ្តាលមកពីខ្យល់បក់ខ្លាំងនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap កាលពីថ្ងៃទី២៤ខែមីនា។

ភ្លើងឆេះព្រៃនេះ បានចាប់ផ្តើមឆេះខ្លាំងតាំងពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងតំបន់ Sancheong ក្នុងខេត្ត North Gyeongsang ចម្ងាយប្រហែល២៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ហើយបានរាលដាលដល់ផ្នែកផ្សេងទៀត។
គិតមកដល់ថ្ងៃចន្ទម្សិលមិញ តំបន់ភាគអាគ្នេយ៍ដូចជា Ulju, Uiseong និង Hadong នៅតែរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃនេះ ខណៈអាជ្ញាធរកំពុងមមាញឹកបង្កើនសកម្មភាពពន្លត់។ ផ្ទៃដីរាប់ពាន់ហិកតា អគារនិងផ្ទះ១៦២ខ្នងត្រូវបានដុតបំផ្លាញ ហើយអ្នកស្រុកជាង២០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។
នៅតំបន់ Sancheong ភ្លើងបានរលត់អស់៨៥ភាគរយគិតត្រឹមម៉ោង ៦ល្ងាចថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៣៦គ្រឿង ពង្រាយបុគ្គលិកចំនួន២៤២៤នាក់ និងរថយន្តពន្លត់២៥២ គ្រឿង។ ការឆាបឆេះនៅតំបន់នេះ ត្រូវបានគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់ផ្ទៃដីចំនួន១៥៥៣ ហិកតា, ឆក់យកជីវិតមនុស្ស ៤នាក់, របួស ៨ នាក់ និងបង្ខំឲ្យមនុស្ស ១១៤៣នាក់ជម្លៀសចេញ។ វាជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។
នៅតំបន់ Uiseong អាជ្ញាធរប្រឈមនឹងការលំបាកក្នុងការពន្លត់ភ្លើង ដោយសារតែខ្យល់បក់ខ្លាំងរហូតដល់១៥ម៉ែត្រក្នុងមួយវិនាទី ហើយគិតត្រឹមម៉ោង៦ល្ងាចចន្ទ ភ្លើងបានរលត់៦០ភាគរយ។ ភ្លើងនៅក្នុងតំបន់នេះត្រូវបានគេប៉ាន់ស្មានថាបានប៉ះពាល់លើផ្ទៃដីចំនួន ៨៤៩០ហិកតា និងបង្ខំមនុស្ស៩០៩នាក់ត្រូវជម្លៀសចេញ។
ចំណែកនៅតំបន់ Ulju អាជ្ញាធរបានពន្លត់៨៣ភាគរយ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃច័ន្ទដូចគ្នា។ អាជ្ញាធរក៏ប្រឈមនឹងការលំបាកក្នុងការពន្លត់ភ្លើងដ៏ធំនេះ ដោយសារខ្យល់បក់ខ្លាំងដែលមានល្បឿនរហូតដល់៨ម៉ែត្រក្នុងមួយវិនាទី។

ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដែលទើបចូលកាន់តំណែងជាប្រធានាធិបតីស្តីទី បាននិយាយថា៖«ដោយសារភ្លើងឆេះព្រៃមិនទាន់ត្រូវបានពន្លត់ យើងនឹងដាក់អាទិភាពកំពូលក្នុងការធានាសុវត្ថិភាពចំពោះអ្នកពន្លត់ភ្លើង និងដោះស្រាយភាពរអាក់រអួលសម្រាប់អ្នកដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ» ដោយប្តេជ្ញាថានឹងផ្តល់ការគាំទ្រពេញលេញសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅពេលដែលភ្លើងឆេះព្រៃត្រូវបានពន្លត់។
ជាមួយគ្នានេះ លោក Choi Sang-mok ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាន់កាប់តួនាទីជាប្រធានាធិបតីស្តីទី បានប្រកាសថា រដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយដល់តំបន់ Sancheong និងតំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃជាមួយនឹងជំនួយផ្នែកហិរញ្ញវត្ថុពិសេសដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ចំនួន២.៦ ពាន់លានវ៉ុន (១៧៧.៤ លានដុល្លារអាមេរិក)។
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងផ្តល់មូលនិធិសង្គ្រោះគ្រោះមហន្តរាយចំនួន ៥០លានវ៉ុន ដើម្បីគាំទ្រដល់អ្នកជម្លៀសចេញ និងជនរងគ្រោះនៅតំបន់ Sancheong៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


