ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរចិនប្រែចិត្ត លែងចង់ទៅទទួលទានទុរេនថៃ ក្រោយអាជីវករហាមប្រាមច្រើនពេក
ទុរេនថៃធ្លាប់មានប្រជាប្រិយភាពខ្លាំងពីអតិថិជនជនជាតិចិន ដែលភាគច្រើនសុខចិត្តចំណាយប្រាក់កាសនិងពេលវេលាផ្ទាល់ខ្លួន ធ្វើដំណើរទេសចរណ៍ទៅកាន់ផ្សាររាត្រីរថភ្លើង Ratchada ទីក្រុងបាងកក ក្នុងបំណងសំខាន់ទិញទុរេនទុំស្រស់ៗពីចំការផ្ទាល់តែម្ដង។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះនៅផ្សាររាត្រីដដែលស្រាប់តែដាក់ស្លាក់ហាមឃាត់ក្នុងន័យដាស់តឿនដ៏គួរឲ្យធុញ និងរំខានយ៉ាងខ្លាំងថា «កុំប៉ះទុរេន បើប៉ះអ្នកត្រូវបង់សំណង ១០០ បាត»។ អ្វីដែលកាន់តែធ្វើឲ្យភ្ញៀវទើសចិត្តនោះ គឺ ស្លាកសញ្ញាហាមឃាត់ត្រូវបានសរសេរជាភាសាចិន មិនមែនភាសាថៃ ឬភាសាអង់គ្លេសទេ។
អាជីវករលក់ផ្លែឈើថៃ បាននិយាយថា ពួកគេមានការរំខានចំពោះរបៀបដែលអ្នកទេសចរចិនជ្រើសរើសផ្លែឈើ។ អ្នកខ្លះចូលចិត្តចុចទុរេន ឬអង្រួនវាខ្លាំងៗ ដើម្បីពិនិត្យមើលថាតើវាទុំមុននឹងទិញដែរឬទេ ដែលជាការពិតណាស់វានឹងកាត់បន្ថយគុណភាពផ្លែឈើ បណ្តាលឲ្យផ្លែខូចយ៉ាងឆាប់រហ័ស និងប៉ះពាល់ដល់ការលក់ដូររបស់ពួកគេ។
យ៉ាងណាក៏ដោយ ការដែលផ្លាកសញ្ញាសរសេរតែជាភាសាចិន បានបង្កភាពមិនពេញចិត្តក្នុងចំណោមសហគមន៍ទេសចរណ៍ចិនស្រាប់ទៅហើយ។ ពួកគេមានអារម្មណ៍ថា រងអយុត្តិធម៌ ព្រោះវាជាទម្លាប់ធម្មតានៅពេលទិញផ្លែឈើស្រស់ គឺត្រូវតែប៉ះសំបក និងពិនិត្យមុនសិន។ អ្នកទេសចរមួយចំនួនត្រូវបង្ខំចិត្តទិញទុរេនទាំងមូល បន្ទាប់ពីប៉ះបន្លាដោយគ្រាន់តែចុងម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។ សូម្បីតែចម្ការមួយក្នុងខេត្តឈុនបុរី ក៏បានគិតថ្លៃចូលទស្សនាទ្វេដងសម្រាប់ភ្ញៀវទេសចរចិន។ អ្នកទេសចរចិនជាច្រើននាក់ ក៏បានត្អូញត្អែរ និងថតរូបសញ្ញាដែលពួកគេចាត់ទុកថា អសីលធម៌ និងមិនសមរម្យទៅកាន់អ្នកទិញដូចជាពួកគេ។
សកម្មភាពមិនសមហេតុផលទាំងនេះ ត្រូវបានថតជាវីដេអូខ្លីៗ និងបង្ហោះនៅលើបណ្តាញសង្គមចិន ដែលបណ្តាលឲ្យមានរលកនៃការធ្វើពហិការដោយអំពាវនាវឲ្យដកទុរេនថៃចេញពីកន្រ្តកទំនិញ និងបញ្ឈប់ការធ្វើដំណើរទៅកាន់ប្រទេសថៃជាបន្ទាន់។ កំហឹងនេះបានបណ្តាលឲ្យមានការថយចុះយ៉ាងខ្លាំងនៃចំនួនអ្នកទេសចរចិន និងការថយចុះយ៉ាងខ្លាំងនៃការទិញទុរេននៅក្នុងទីផ្សារក្នុងស្រុក។
នៅផ្សារដ៏មមាញឹកបំផុតក្នុងរាជធានីបាងកក គំនរទុរេនដែលធ្លាប់ខ្ពស់ដូចភ្នំនោះ ឥឡូវនេះបែជាទទេស្អាត។ អ្នកលក់ឥឡូវនេះអង្គុយខកចិត្តនៅពីមុខសញ្ញាចិន ដែលបានក្លាយជាការរំលឹកពីយុទ្ធសាស្ត្រទីផ្សារដែលបរាជ័យ។ ដោយមើលឃើញស្ថានការណ៍កំពុងស្ថិតក្នុងការគ្រប់គ្រង អាជ្ញាធរទេសចរណ៍ថៃបានអនុវត្តផែនការក្រោមស្លាកថា »ធុរេនញញឹម» ជាបន្ទាន់ ដោយប្រគល់កញ្ចប់គំរូដោយឥតគិតថ្លៃនៅតាមអាកាសយានដ្ឋានធំៗ និងតម្រូវឲ្យម្ចាស់តូបដាក់ស្លាកសញ្ញាជាភាសាចិន និងថៃរួមគ្នា។
ទោះជាបែបនេះក្ក្ដី វិធីទាំងនោះនៅតែមិនធ្វើឲ្យភ្ញៀវទេសចរចិនត្រលប់មកវិញទេ។ ក្នុងឱកាសបុណ្យសង្ក្រាន្តកាលពី១៣ដល់ថ្ងៃ-១៥ មេសា ឆ្នាំ២០២៥ បើទោះជារដ្ឋាភិបាលថៃបានប្រកាសថា ភ្ញៀវទេសចរចិនត្រឡប់មកវិញ ១៥% ក៏ពិតមែន។ អ្នកដែលមកតូបលក់ទុរេននៅផ្សាររាត្រី ភាគច្រើនជាយុវជនក្មេងៗប៉ុណ្ណោះ!
ជាក់ស្តែង ពេលខ្លះអ្នកទេសចរចិនទិញធុរេន ប៉ុន្តែគ្រាន់តែធ្វើវីដេអូខ្លីៗអំពីការហាមប្រាមរបស់ថៃ រួចបោះវាចោលបន្ទាប់ពីបរិភោគពីរបីមាត់។ ការទទួលទានទុរេនប្រភេទនេះ ពិតជាមិនមានឥទ្ធិពលលើការងើបឡើងវិញនៃឧស្សាហកម្មទុរេន ឬឧស្សាហកម្មទេសចរណ៍នោះទេ។
យ៉ាងណាមិញ ថៃធ្លាប់ជាប្រទេសដែលដាក់ស្លាកថា ទុរេនឆ្ងាញ់សម្រាប់ជនជាតិចិនដែលធ្វើដំណើរទេសចរណ៍ជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវកាលផ្លែឈើនេះទុំល្មម អាចដាក់លក់លើទីផ្សារបាន។ ជាមួយគ្នានោះ អ្នកដាំផ្លែឈើនៅឯខេត្តឈៀងម៉ៃថែមទាំងបានបង្កើត កញ្ចប់ធួរធុរេនដែលភ្ញៀវចិនអាចញ៉ាំបានទាំងអស់ដោយតម្លៃ ៥០០ បាត ហើយពួកគេអាចញ៉ាំដោយគ្មានការកំណត់នៅក្នុងចំការ។ ដំណើរទេសចរណ៍ទុរេន ក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញតម្រូវការទេសចរណ៍ក្នុងប្រទេសថៃនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ចំណុច ធ្វើឲ្យដឹងច្បាស់ពីទុរេនវៀតណាម នៅសល់ជោរជន់ និងគ្មានអ្នកទិញបរិភោគ

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត