ព័ត៌មានអន្ដរជាតិ
មេទ័ពមីយ៉ាន់ម៉ា ប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ
មេដឹកនាំយោធាមីយ៉ាន់ម៉ាបានសន្យាថា នឹងការពារលទ្ធិប្រជាធិបតេយ្យ ស្របពេលយោធាបានព្រមានក្រុមបាតុករ ប្រឆាំងនឹងការធ្វើបាតុកម្មតាមដងផ្លូវ។
ថ្លែងលើកញ្ចក់ទូរទស្សន៍ជាតិដើម្បីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធ លោក Min Aung Hlaing បានសន្យាជាថ្មីម្តងទៀតថា នឹងរៀបចំការបោះឆ្នោតប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទទេ។

ទូរទស្សន៍រដ្ឋបានព្រមាននៅក្នុងផ្សាយដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រថា ក្រុមអ្នកតវ៉ាអាចនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ។
មនុស្សជាង៣២០នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបបាតុកម្មចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។

លោក Min Aung Hlaing បាននិយាយក្នុងការផ្សាយផ្ទាល់ នៅថ្ងៃសៅរ៍នេះថា “កងទ័ពព្យាយាមរួមដៃគ្នាជាមួយប្រជាជាតិទាំងមូល ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។ អំពើហិង្សាដែលប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខដើម្បីធ្វើការទាមទារ គឺមិនសមរម្យទេ”។
លោកបានបន្ថែមថា កងទ័ពត្រូវតែដណ្តើមអំណាចដោយសារតែ សកម្មភាពខុសច្បាប់របស់មេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ច្បាស់ទេថាតើ យោធាត្រូវបានបញ្ជាឲ្យបាញ់សម្លាប់មែនឬក៏អត់។ កន្លងមក យោធាបានព្យាយាមអះអាងថា ការបាញ់ប្រហារគឺកើតឡើងចេញពីក្នុងចំណោមក្រុមអ្នកតវ៉ា។
ទិវាកងកម្លាំងប្រដាប់អាវុធ គឺរំលឹកដល់ការចាប់ផ្តើមនៃការតស៊ូរបស់យោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤៥៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


