ព័ត៌មានអន្ដរជាតិ
Breaking News! យន្តហោះផ្ទុកមនុស្ស ២៤២នាក់ ធ្លាក់នៅឥណ្ឌា
យន្តហោះរបស់ក្រុមហ៊ុន Air India មួយគ្រឿង ផ្ទុកមនុស្សសរុប ២៤២នាក់ បានធ្លាក់នៅអាកាសយានដ្ឋាន Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី១២ខែមិថុនាឆ្នាំ២០២៥។

តាមការបញ្ជាក់ពីប៉ូលិស, យន្តហោះ Boeing 787-8 Dreamliner នេះធ្លាក់ចូលតំបន់ប្រជាជនរស់នៅ បន្ទាប់ពីហោះឡើងបានមួយភ្លែតប៉ុណ្ណោះ។
ប្រភពពីអាកាសយានដ្ឋានបានឲ្យដឹងថា នេះគឺជាជើងហោះហើរ AI171 ដែលតាមគោលដៅនឹងត្រូវចុះចតនៅឯព្រលានយន្តហោះ Gatwick ក្នុងទីក្រុងឡុងនៃចក្រភពអង់គ្លេស។

តាមរយៈរូបភាពដែលគេចែករំលែកលើបណ្តាញសង្គម គេឃើញគ្រូពេទ្យនិងក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ខណៈគេមិនទាន់ដឹងឡើយតើថាមានជនរងគ្រោះប៉ុន្មាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់យន្តហោះល្បាតមួយគ្រឿងដែលកំពុងហោះហ្វឹកហ្វឺន នៅកូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


