ព័ត៌មានអន្ដរជាតិ
ផែថងថាន ចេញមុខសុំទោសលើកទី២ត្រឹម២ថ្ងៃ ក្រោមសម្ពាធនយោបាយដ៏ក្តៅគគុក
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៩មិថុនានេះ បានចេញមុខសុំទោសប្រជាជនថៃជាថ្មីម្តងទៀត បន្ទាប់ពីការនិយាយសុំទោសម្តងរួចហើយកាលថ្ងៃទី១៨ខែមិថុនា ប៉ុន្តែសម្ពាធនយោបាយ និងជម្លោះផ្ទៃក្នុងនយោបាយថៃកាន់តែឡើងកម្តៅ។

នាយករដ្ឋមន្ត្រី ផែថងថាន ចេញមុខសុំទោសដោយលើកដៃសំពះ ចំពោះការបែកធ្លាយវីដេអូឃ្លីបមួយដែលជាការសន្ទនារបស់នាង ជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញការស្នើឲ្យបើកព្រំដែនដែលយោធាថៃ សម្រេចឲ្យបិទជាឯកតោភាគី។
បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលមានវត្ថមានរដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំយោធាថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងការនិយាយសុំទោសទៅកាន់ប្រជាជនខ្លួន លោកស្រី ផែថងថា បានហៅការបែកសារសន្ទនានោះ ថា«ជាការគំរាមកំហែងដល់សន្តិសុខជាតិ»។
លោកស្រី ផែថងថាន ត្រូវបានស្រង់សម្តីដោយសារព័ត៌មាន Khaosod ដូចបាននិយាយថា៖««ខ្ញុំសូមអភ័យទោសដល់បងប្អូនជនជាតិថៃទាំងអស់គ្នា ទាក់ទងនឹងការបែកធ្លាយវីដេអូឃ្លីបនៃការសន្ទនារបស់ខ្ញុំជាមួយមេដឹកនាំកម្ពុជា ខ្ញុំមិនដឹងថាវានឹងត្រូវបានថត និងផ្សព្វផ្សាយដូចនេះទេ»។
ការចេញមុខសុំទោសជាលើកទី២ក្នុងរយៈពេល២ថ្ងៃ គឺនៅពេលជម្លោះនយោបាយថៃកើនឡើងកម្តៅ ដោយសារតែ ការខឹងអន់ចិត្តរបស់មេបញ្ជាការថៃប្រចាំភូមិភាគ២ ការដកខ្លួនរបស់គណបក្ស Bhumjaithai ពីរដ្ឋាភិបាលចម្រុះដែលធ្វើឲ្យរដ្ឋាភិបាលលោកស្រីអាចប្រឈមភាពមិនស្របច្បាប់ ការដាក់ពាក្យប្តឹងពីតំណាងព្រឹទ្ធសភា ការព្រមានពីគណបក្សប្រឆាំងក្រៅរដ្ឋាភិបាលឲ្យទទួលខុសត្រូវ និង សម្ពាធពីមហាជនអ្នកជាតិនិយមថៃ ឲ្យលោកស្រីចុះចេញពីអំណាច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


