ព័ត៌មានអន្ដរជាតិ
ជម្លោះមេដឹកនាំថៃកំពុងបង្ហាញយ៉ាងច្បាស់លើបញ្ហាអសន្តិសុខនិងការធ្លាក់ចុះទេសចរ
ថ្នាក់ដឹកនាំប្រទេសថៃកំពុងបង្ហាញយ៉ាងច្បាស់ពីជម្លោះផ្ទៃក្នុងរបស់រដ្ឋាភិបាលចម្រុះក្នុងពេលកន្លងមក ដែលនាំទៅដល់ការបែកបាក់ក្នុងរដ្ឋាភិបាលចម្រុះដែលទើបផ្ទុះឡើងក្នុងរយៈពេល៣ប្រហែល៣សប្តាហ៍ចុងក្រោយនេះ ហើយភស្តុតាងបង្ហាញកាន់តែច្បាស់នៅពេលដែលសេចក្តីស្នើច្បាប់កាស៊ីណូនិងកម្សាន្ត បានក្លាយជាចំណុចចាប់កំហុសគ្នាក្នុងចំណោមមេដឹកនាំថៃ។

ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរអំណាចរង់ចាំថ្ងៃចេញសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញ និងនាយករដ្ឋមន្រ្តីចាំផ្ទះ ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) បានចេញមកប្រតិកម្មព្រមគ្នាកាលពីថ្ងៃពុធ ដាក់បន្ទុកលើ លោក Anutin Charnvirakul អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលដឹកនាំធ្វើឲ្យអសន្តិសុខនៅក្នុងប្រទេសថៃ ដែលនាំទៅដល់ការធ្លាក់ចុះអ្នកទេសចរណ៍។
នៅពេលដែលគណៈរដ្ឋមន្ត្រីថៃដឹកនាំដោយគណបក្សភឿថៃ ស្នើដកសេចក្តីស្នើច្បាប់កាស៊ីណូនិងកម្សាន្តពីគោលនយោបាយរបស់ខ្លួន លោក Anutin Charnvirakul អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមេដឹកនាំគណបក្សភូមិចៃថៃ (Bhumjaithai) បានចេញមុខបរិហារធ្ងន់ៗ ដោយការស្តីបន្ទោសគោលនយោបាយធ្វើឱ្យល្បែកកាស៊ីណូស្របច្បាប់នៅប្រទេសថៃ ដែលជាមូលហេតុសម្រាប់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការមកដល់នៃភ្ញៀវទេសចរចិន។
មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បានស្តីបន្ទោសផែនការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលថៃក្នុងការធ្វើឱ្យកាស៊ីណូស្របច្បាប់ចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិន។ លោក Anutin អះអាងថា គោលនយោបាយនេះបានធ្វើឲ្យប្រធានាធិបតីចិនលោក Xi Jinping ខឹងសម្បារដែលបានចេញការព្រមានខ្លាំងៗដល់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។
ប្រធានគណបក្សភូមិចៃថៃដែលបានប្រកាសដកខ្លួនពីរដ្ឋាភិបាលចម្រុះកាលថ្ងៃទិ១៨ខែមិថុនា បានបង្ហោះសារលើបណ្តាញសង្គម Facebook លោក Anutin Charnvirakul បានបង្ហាញព័ត៌មានអំពីការព្រួយបារម្ភរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីគោលនយោបាយធ្វើឲ្យស្របច្បាប់លើបនល្បែងកាស៊ីណូក្នុងប្រទេសថៃ ដែលនាំទៅដល់ការព្រមានរបស់អាជ្ញាធរចិនចំពោះការចូលមកទស្សនានៅក្នុងប្រទេសថៃ។

អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានអះអាងពីជំនួបរវាងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និង ប្រធានាធិបតី ស៊ី ជីនពីង និងជាពេលដែលលោកប្រធានាធិបតី ស៊ី បានព្រមានរដ្ឋាភិបាលថៃចំនួនបីដង ទាមទារឲ្យលុបចោលគោលនយោបាយស្របច្បាប់នៃកាស៊ីណូ ឬប្រឈមមុខនឹងផលប៉ះពាល់ពីប្រទេសចិន។
.
ជាការឆ្លើយតបចំពោះការរិះគន់ របស់ លោក Anutin នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរដំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា ការធ្លាក់ចុះចំនួនទេសចរនៅប្រទេសថៃបង្កឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព ជាជាងគោលនយោបាយកាស៊ីណូ។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃទើបឡើងកាន់តំណែង លោក ភុមថាំ បានផ្តល់យោបល់ថា អ្នកសារព័ត៌មានគួរតែពិគ្រោះជាមួយអ្នកសិក្សា ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
លោក Anutin បានអះអាងថា គោលនយោបាយធ្វើឱ្យស្របច្បាប់កាស៊ីណូបានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរចិន ដោយចំនួនបានធ្លាក់ចុះរហូតដល់ ៩០ភាគរយឯណោះ។ ការធ្លាក់ចុះយ៉ាងគំហុកនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិករទេសចរណ៍ថៃ ក៏ដូចជាកម្មករនៅក្នុងឧស្សាហកម្មសេវាកម្មដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងការលក់រាយ។
លោក Anutin Charnvirakul បានកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាប់តាំងពីខែសីហាឆ្នាំ២០២៣ ពេលដែលគណបក្សភូមិចៃថៃរបស់លោក បានចូលក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ប៉ុន្តែលោកបានប្រកាសដកខ្លួនពីរដ្ឋាភិបាលចម្រុះនៅពេលគណបក្សភឿថៃទាមទារយកក្រសួងមហាផ្ទៃទៅកាន់កាប់ និងប្រគល់ក្រសួងសុខាភិបាលឲ្យមកកូតារបស់គណបក្សភូមិចៃថៃវិញ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


