ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ កំពុងរងទុក្ខវេទនាដោយសារទឹកជំនន់ ខណៈមនុស្សច្រើននាក់ត្រូវជម្លៀស
ខេត្ត Chiang Rai និង Phrae នៅប្រទេសថៃ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ដ៏កាចសាហាវ បណ្តាលឲ្យជន់លិចសហគមន៍និងដីកសិកម្ម បង្កទុក្ខវេទនាដល់ប្រជាជន។

តាមរយៈរូបភាពផ្កាយរណបដែលថតដោយទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (GISTDA) កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ គេឃើញថា តំបន់ភាគច្រើននៃខេត្តទាំងពីរ ហាក់ប្រែក្លាយទៅជាទន្លេ ព្រោះតែត្រូវគ្របដណ្តប់ដោយទឹកជំនន់។

ចំណែកនៅខេត្ត Tak ឯណោះវិញ ស្ថានភាពទឹកជំនន់នៅតែមិនទាន់ធូរស្រាល ពោលកន្លែងខ្លះកម្ពស់ទឹកឈានដល់២ម៉ែត្រ ហើយក៏មានការជម្លៀសពលរដ្ឋជាច្រើននាក់រួចហើយដែរ ដោយសារការព្យាករពីភាពធ្ងន់ធ្ងរនិងភ្លៀងធ្លាក់រឹតខ្លាំងនាពេលខាងមុខ។

តំបន់ដែលរងគ្រោះខ្លាំងក្នុងខេត្ត Tak មានដូចជា៖ ផ្សារ Rim Moei, តំបន់ Ban Rim Moei, Ban Huay Muang, និង Ban Mae Taw។

សូមជម្រាបថា អាកាសធាតុធ្ងន់ធ្ងរទាំងនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់ភាគខាងជើងប្រទេសវៀតណាម រួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបក់កាត់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃជួបគ្រោះជាបន្តបន្ទាប់! លើកនេះបាក់ផ្លូវហាយវ៉េ មិនទាន់ដឹងមានមនុស្សស្លាប់ឬអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


