ព័ត៌មានអន្ដរជាតិ
យោធាកូរ៉េខាងត្បូង ធ្លាក់ចុះ ២០% ក្នុងរយៈពេល ៦ ឆ្នាំ ចំពេលចំនួនប្រជាជនថយចុះ
របាយការណ៍ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញថា កម្លាំងយោធាសកម្មរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ២០% ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះមកត្រឹម ៤៥ ម៉ឺននាក់ ដែលភាគច្រើនដោយសារតែការថយចុះយ៉ាងខ្លាំងនៃចំនួនប្រជាជនបុរសដែលមានសិទ្ធិបំពេញកាតព្វកិច្ច។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ខែសីហា ការធ្លាក់ចុះចំនួនយោធារបស់កូរ៉េខាងត្បួង ឆ្លុះបញ្ចាំងពីអត្រាកំណើតទាបរបស់ប្រទេសនេះគឺ ០.៧៥ ក្នុងឆ្នាំ ២០២៤ និងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស។
ចំនួនបុរសដែលមានអាយុ ២០ ឆ្នាំដែលជាអាយុចូលបម្រើការងារយោធារជាទូទៅបានធ្លាក់ចុះ ៣០% នៅចន្លោះឆ្នាំ ២០១៩ និង ២០២៥ ដែលធ្វើអោយការខ្វះខាតកាន់តែអាក្រក់ទៅៗទាំងក្នុងយោធា។ យោធាមិនមានបុគ្គលិកគ្រប់គ្រាន់ទេ ពោលគឺខ្វះពលទាហានប្រហែល ៥០.០០០ នាក់រួមទាំងរួមទាំងមន្រ្តីថ្នាក់កណ្តាលចំនួន ២១.០០០នាក់ថែមទៀតដើម្បីបំពេញតម្រូវការការពារជាតិ។
យោធាកូរ៉េខាងត្បូងបានធ្លាក់ចុះមកប្រហែល ៦៩ ម៉ឺននាក់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ខណៈដែលកូរ៉េខាងជើងនៅតែរក្សាបានចំនួនទាហានប្រមាណ ១.២ លាននាក់។ ទោះបីជាមានការថយចុះនៃកម្លាំងមនុស្សក៏ដោយ ក៏ទីក្រុងសេអ៊ូលបានកាត់បន្ថយរយៈពេលបំពេញកាតព្វកិច្ចមកត្រឹម ១៨ខែ ដោយលើកឡើងពីប្រព័ន្ធអាវុធទំនើប ឧស្សាហកម្មការពារដ៏រឹងមាំ និងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថាកាតព្វកិច្ចចូលប្រើទាហានក្នុងប្រទេសកូរ៉េខាងត្បូងមានតាំងពីឆ្នាំ ១៩៥៧ ហើយតម្រូវឱ្យពលរដ្ឋប្រុសអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំដើម្បីបំពេញកាតព្វកិច្ចយោធា។ ស្ត្រីមិនត្រូវបានតម្រូវឱ្យបំពេញកាតព្វកិច្ចយោធាទេ ប៉ុន្តែពួកគេអាចចូលបម្រើយោធាដោយស្ម័គ្រចិត្ត។
ចំនួនប្រជាជនរបស់ប្រទេសកូរ៉េខាងជើងដែលមានចំនួនដល់ទៅ ៥១,៨ លាននាក់ក្នុងឆ្នាំ ២០២០ ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះមកត្រឹម ៣៦,២ លាននាក់នៅឆ្នាំ ២០៧២ ដែលអាចធ្វើឱ្យកាន់បញ្ហប្រឈមក្នុងការជ្រើសរើសយោធាកាន់តែធ្ងន់ធ្ងរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


