ព័ត៌មានអន្ដរជាតិ
ផែថងថានលេចមុខ ក្រោយបាត់វត្តមានលោកថាក់ស៊ីនដែលប្រឈមទោសព្រហ្មទណ្ឌ
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរអំណាចដោយតុលាការធម្មនុញ្ញ បានបង្ហាញខ្លួនក៏កម្រមួយនៅថ្ងៃអង្គារនេះ បញ្ចប់ការសង្ស័យថា លោកស្រីបានលាលែងពីអំណាច ខណៈដែលឪពុកនិងកូនទាំងពីរនេះស្ថិតនៅក្នុងវិបត្តិនយោបាយដែលអាចធ្វើឲ្យពួកគេផុតរលត់ពីឆាកនយោបាយថៃ។

លោកស្រី ផែថងថាន បានបង្ហាញខ្លួនជាមួយស្វាមី ក្នុងពិធីរាប់បាតព្រះសង្ឃ ដោយគ្មានវត្តមានលោកថាក់ស៊ីននោះទេ។ ការបង្ហាញខ្លួននេះក៏បញ្ចប់នូវការសង្ស័យដែលថា នាងបានលាលែងពីអំណាចនាយករដ្ឋមន្ត្រី នៅមុនតុលាការធម្មនុញ្ញសម្រេចសេចក្តីស្របតាមការទាមទាររបស់ក្រុមបាតុករដែលបានធ្វើកន្លងមក។
ទោះបីជាបែបណា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Phumtham Wechayachai តាមការដកស្រង់របស់សារព័តមានថៃ បានច្រានចោលនូវលទ្ធភាពដែល លោកស្រី ផែថងថាន ចុះចេញពីអំណាចមុនការកាត់សេចក្តីរបស់តុលាការធម្មនុញ្ញដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅចុងខែសីហា ឬក៏ដើមខែកញ្ញាខាងមុខនេះ។
រលកកម្ដៅនយោបាយដ៏ខ្លាំង នឹងកើតមាននៅក្នុងខែសីហា ដល់ខែកញ្ញា ដែលពោរពេញដោយសេចក្តីសម្រេចដែលមានកម្រិតនយោបាយខ្ពស់ប៉ះលើក្រុមគ្រួសារលោក ថាក់ស៊ីន ដែលអាចកែប្រែទិដ្ឋភាពនយោបាយរបស់ប្រទេសថៃឡើងវិញផងដែរ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលប្រឈមសាលដីការរហូតដល់ទៅ២ គឺទីមួយសំណុំរឿងព្រហ្មទណ្ឌប្រមាថស្តេចថៃ និង សំណុំរឿងមួយទៀត ពាក់ព័ន្ធការកុហកតុលាការថាមានជំងឺដើម្បីគេចវេសពីការជាប់ពន្ធនាគារ។ សំណុំរឿងទាំងពីរនេះនឹងសម្រេចដោយតុលាការកំពូលនិងតុលាការព្រហ្មទណ្ឌ នៅថ្ងៃទី២២ខែសីហា និងថ្ងៃទី៩ខែកញ្ញាតាមលំដាប់រៀងគ្នា។ ក្នុងករណីមានពិរុទ្ធ លោកថាក់ស៊ីន អាចប្រឈមមានទោសអតិបរមាដល់់៣០ឆ្នាំ ពីសំណុំរឿងទាំងពីរ។
ករណីលោកស្រី ផែថងថាន វិញ តុលាការធម្មនុញ្ញដែលជាស្ថាប័នមើលការខុសត្រូវរដ្ឋធម្មនុញ្ញ និងត្រូវបានគេមើលឃើញថា មានទំនោរលំអៀងទៅរកក្រុមយោធានោះ ដោយសារតែរដ្ឋធម្មនុញ្ញតាក់តែងឡើងក្នុងឆ្នាំ២០១៧ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមានទំនោរទៅយោធា គ្រោងនឹងចេញសាលក្រមសម្រេចក្នុងរង្វង់ពេលនេះដែរ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


