ព័ត៌មានអន្ដរជាតិ
លោក Boonsin Padklang បានភ្ជាប់ស្តេចថៃនៅពីក្រោយការវាយប្រហារនៅព្រំដែនកម្ពុជា
ជាលើកដំបូងដែលមេបញ្ជាកការភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បានភ្ជាប់ស្ថាប័នស្តេចថៃ វ៉ាជីរ៉ាឡុងកូន រាមាទី១០ នៅពីក្រោយខ្នងកងទ័ពថៃដែលបានបើកការវាយប្រហារលើកកងទ័ពកម្ពុជា កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាកន្លងទៅ ដោយប្រយុទ្ធបង្ហូរឈាមនៅព្រំដែនរបស់ប្រទេសកម្ពុជា ប៉ុនប៉ងទម្លុះខ្សែការពារព្រំដែនកម្ពុជា ប៉ុន្តែត្រូវកងទ័ពកម្ពុជាទប់ជាប់មិនឲ្យឈានជើងចូលទឹកដីកម្ពុជានោះទេ។

មេបញ្ជាការភូមិភាគទី២ លោក ប៊ុនស៊ីន ផាតក្លាង បានលើកឡើងជាសាធារណៈដ៏កម្រ ចាប់តាំងពីការលើកទ័ពប៉ងឈ្លានពានទឹកដីកម្ពុជាកាលពី២សប្តាហ៍មុន ដោយ «ភ្ជាប់ទំនាក់ទំនងរវាងស្តេចថៃទៅនឹងកងទ័ពជួរមុខ» នៅពេលដែលលោកចូលរួមថ្លែងបាឋកថារៀបចំឡើងនៅសាកលវិទ្យាល័យ Kasetsart នៅទីក្រុងបាងកកនៅថ្ងៃទី១៤ខែសីហានេះ។
យោធារបស់ប្រទេសថៃ ត្រូវបានសង្ស័យថា មិនបានស្តាប់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សភឿថៃ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជនថៃនោះទេ។ ផ្ទុយទៅវិញ យោធាថៃបានទទួលបញ្ជា បើកការប្រយុទ្ធនៅព្រំដែនកម្ពុជានេះ គឺស្ថិតនៅក្រោមការបញ្ជារបស់មហាក្សត្រថៃ វ៉ាជីរ៉ាឡុងកន រាមាទី១០ ឆ្លៀតពេលដែលរដ្ឋាភិបាលថៃស៊ីវិលរបស់ប្រទេសថៃកំពុងរង្គោះរង្កើ។
សារព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១៤ខែសីហានេះថា លោក ប៊ុនស៊ីន ផាតក្លាង បានលើកឡើងថា ព្រះមហាក្សត្រ (His Majesty) បង្ហាញពីការព្រួយបារម្ភជាប្រចាំអំពីស្ថានភាព «ព្រះអង្គបានសួរអំពីស្ថានភាពជាមួយមេបញ្ជាការយោធាជារៀងរាល់ថ្ងៃទៅដល់កូនទាហានរបស់គាត់ ហើយមេបញ្ជាការក៏រាយការណ៍ត្រឡប់ទៅវិញជារៀងរាល់ថ្ងៃដែរ»។
លោក ប៊ុនស៊ីន ត្រូវបានស្រង់សម្តី ដូចបាននិយាយថា៖«ទាំងនេះជាតួនាទីជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ តាមប្រវត្តិសាស្ត្រ ព្រះមហាក្សត្រតែងតែដឹកនាំកងទ័ព ហើយនៅតែដដែលដូចសព្វថ្ងៃនេះ»។
យោងតាមការស្រាវជ្រាវ លោក Supalak Genjanakhundee ដែលបានចងក្រងសៀវភៅមួយមានចំណងជើងថា «A Soldier King: Monarchy and Military in the Thailand of Rama X» ដែលមានន័យជាភាសាខ្មែរថា «ស្តេចយោធាៈ រាជបល្ល័ង្កនិងយោធា ក្នុងប្រទេសថៃនៃស្តេចរាមាទី១០» បានកត់ត្រានូវការកែទម្រង់យោធារបស់ស្តេច មហា វ៉ាជីរ៉ាឡុងកន រាមា ទី១០ (Maha Vajiralongkorn Rama X) ដោយការក្តោបក្តាប់អំណាចផ្តាច់ការក្រោមរាជរបស់លោក។

ការឈានទៅរកអំណាចផ្តាច់ការនោះ គឺដោយសារតែលោកបង្កើតនូវអង្គភាពយោធាថ្មីៗនៅក្រោមការបង្គាប់បញ្ជារបស់ទ្រង់។ អង្គភាពយោធាថ្មីឈ្មោះថា Kho Daeng គឺជាស្ថាប័នយោធាដែលប្រមូលផ្តុំអំណាចឲ្យស្ថិតនៅក្រោមអំណាចរបស់ទ្រង់ និង មានប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយប្រភពមូលនិធិប្រតិបត្តិការដ៏សំបូរបែប។ នេះយោងតាមអ្នកស្រាវជ្រាវខាងលើ។
ការចេញផ្សាយនោះ បានរៀបរាប់ថា ក្នុងការកសាងមូលដ្ឋានយោធាផ្ទាល់ខ្លួន ស្តេចអង្គនេះបានចែកចាយសៀវភៅណែនាំដល់សិស្សពលទាហាជំនាន់ថ្មីៗ ដែលកំណត់ពីទស្សនវិជ្ជាបណ្តុះបណ្តាលរបស់ទ្រង់ រួមទាំងវិធីសាស្រ្ត «ភ្ងំឬស្អំ (simmering)» ដែលប្រៀបបានទៅនឹងសិល្បៈនៃការហ្វឹកហ្វឺនទាហានតាមរបៀបនៃសិល្បៈនៃការចម្អិនអាហារ «khai pulo [ពងឆ្អិនក្នុងទឹកត្នោតផ្អែម]»។
ស្តេច វ៉ាជីរ៉ាឡុងកន បានបង្កើតឲ្យមានកម្មាភិបាលថ្មី ដែលគេហៅថា Kho Daeng ឬ «ទាហានក្រហម» [ព្រោះពួកគេពាក់អាវយឺតជាមួយកអាវក្រហម]។ មន្ត្រីយោធាវ័យក្មេងទាំងនេះបានបញ្ចប់ការសិក្សាពីវគ្គពិសេសរយៈពេលបីខែ ដែលពួកគេបានតាំងចិត្តបម្រើរាជានិយម ដែលជាក្រមសីលធម៌សម្រាប់អ្នកបម្រើក្នុងរាជវង្សដែលបានរស់ឡើងវិញពីសម័យនៃរបបរាជានិយមផ្តាច់ការ។ នេះបើតាមការរៀបរាប់ក្នុងសៀវភៅនោះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


