ព័ត៌មានអន្ដរជាតិ
សមាជិកបក្សភឿថៃ ១០នាក់ ងាកទៅគាំទ្រ Anutin ឲ្យក្លាយជានាយករដ្ឋមន្ត្រី
ក្នុងសន្និសីទសារព័ត៌មានកាលពីរាត្រីថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ មេបក្សភូមិចៃថៃ លោក Anutin Charnvirakul បានប្រកាសពីការប្រជែងតំណែងនាយករដ្ឋមន្ត្រីថៃ ដោយបញ្ជាក់ថា លោកទទួលបានការគាំទ្រពីសំណាក់សមាជិកបក្សភឿថៃ ចំនួន១០នាក់រួចទៅហើយ ប៉ុន្តែមិនបញ្ចេញឈ្មោះ។

សន្និសីទនេះធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជាផ្លូវការដោយរកឃើញថា កូនស្រីលោកថាក់ស៊ីន រូបនេះ រំលោភក្រមសីលធម៌ធ្ងន់ធ្ងរ ជុំវិញសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Anutin អះអាងថា លោកក៏ទទួលការគាំទ្រនិងឯកភាពលើលក្ខខណ្ឌមួយចំនួនជាមួយគណបក្សប្រជាជនថៃផងដែរ ក្នុងការជួយឲ្យលោកឈ្នះសំឡេងគ្រប់គ្រាន់ដើម្បីបានតំណែងនាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃ ប៉ុន្តែក្រោយមក គណបក្សប្រជាជនក៏ច្រានចោលវិញ។

យ៉ាងណា តាមការផ្សាយរបស់ Khaosod, លោកបានបង្ហើបថា តាមពិតទៅលោកត្រៀមខ្លួនកាន់តំណែងនេះតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយឥឡូវមានជំនឿយ៉ាងមុតមាំថា លោកមានការគាំទ្រគ្រប់គ្រាន់ពីសភា ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។
សូមជម្រាបជាថ្មី លោកស្រី ផែថងថាន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចក្នុងសំឡេង ៦-៣ ដកតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ហើយក្រោយមក គេឃើញមានបេក្ខជនលេចធ្លោចំនួន៥រូប ដែលអាចចូលខ្លួនជំនួសកន្លែងនេះ។

អ្នកទាំង៥មានដូចជា៖ លោក Anutin Charnvirakul (គណបក្សភូមិចៃថៃ), លោក Chaikasem Nitisiri (គណបក្សភឿថៃ), លោក Prayut Chan-o-cha (គណបក្សថៃរួបរួមជាតិ), លោក Pirapan Salirathavibhaga (គណបក្សថៃរួបរួមជាតិ) និងលោក Jurin Laksanawisit (គណបក្សប្រជាធិបតេយ្យ)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេក្ខជន៥រូប អាចក្លាយជានាយករដ្ឋមន្ត្រីថៃ ក្រោយ ផែថងថាន ធ្លាក់តំណែង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


