ព័ត៌មានអន្ដរជាតិ
ម៉ាឌូរ៉ូ សុំចរចា ក្រោយ ត្រាំ គំរាមបាញ់ទម្លាក់យន្តហោះចម្បាំងវ៉េណេស៊ុយអេឡា
លោក នីកូឡាស ម៉ាឌូរ៉ូ បានជំរុញឲ្យមានកិច្ចសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា យន្តហោះយោធាវ៉េណេស៊ុយអេឡាអាចត្រូវបានបាញ់ទម្លាក់ បើពួកគេគំរាមកំហែងដល់កងកម្លាំងអាមេរិកនៅតំបន់ការ៉ាប៊ីន។

លោក ម៉ាឌូរ៉ូ បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិកាលពីថ្ងៃសុក្រទី៥ខែកញ្ញាថា «វ៉េណេស៊ុយអេឡា តែងតែមានឆន្ទៈក្នុងការពិភាក្សា ដើម្បីចូលរួមកិច្ចសន្ទនា ប៉ុន្តែយើងទាមទារឲ្យមានការគោរព»។
ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃអង្គារ កងកម្លាំងអាមេរិកបានកម្ទេចនូវអ្វីដែលលោក ត្រាំ បាននិយាយថាជាទូកជួញដូរគ្រឿងញៀនរបស់ប្រទេសវ៉េណេស៊ុយអេឡាដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន Tren de Aragua ដោយបានសម្លាប់មនុស្ស ១១នាក់។ មន្ទីរបញ្ចកោណ ក្រោយមកបានចោទប្រកាន់យន្តហោះចម្បាំងរបស់វ៉េណេស៊ុយអេឡាថាបានហោះហើរយ៉ាងគ្រោះថ្នាក់ ជិតនាវាកងទ័ពជើងទឹកអាមេរិក ដែលចូលរួមក្នុងការល្បាត ប្រឆាំងគ្រឿងញៀន។
នៅពេលសួរថាតើគាត់នឹងចាត់វិធានការបែបណា ក្នុងករណីមានឧបទ្ទវហេតុបន្ថែម លោក ត្រាំ បានឆ្លើយតបថា «ប្រសិនបើពួកគេពិតជាបង្កគ្រោះថ្នាក់ដាក់ពួកយើង ពួកគេនឹងត្រូវបាញ់ទម្លាក់»។

ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយយន្តហោះចម្បាំង F-35 ចំនួន ១០គ្រឿងទៅកាន់តំបន់ Puerto Rico ដោយចូលរួមជាមួយនាវាកងទ័ពជើងទឹកអាមេរិកចំនួន ៨គ្រឿងដែលមានស្រាប់នៅក្នុងតំបន់។ សេតវិមានបានប្រកាសថា ការចូលរួមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការកាន់តែខ្លាំងរបស់លោក ត្រាំ ប្រឆាំងនឹងក្រុម«ភេរវករ» ដែលខ្លួនអះអាងថាត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ។
មេដឹកនាំវ៉េណេស៊ុយអេឡា បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាជា«ការកុហក» ដោយទទូចថា ប្រទេសរបស់ខ្លួនមិនជាជម្រកនៃគ្រឿងញឿនទេ។ លោក ម៉ាឌូរ៉ូ បានបរិហារវត្តមានយោធាអាមេរិកថាជា «ការគំរាមកំហែងដ៏ធំបំផុតដែលទ្វីបរបស់យើងបានឃើញក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ» ហើយបានប្តេជ្ញាថា វ៉េណេស៊ុយអេឡាត្រូវបានរៀបចំសម្រាប់ «ការតស៊ូប្រដាប់អាវុធដើម្បីការពារទឹកដី»។ វ៉េណេស៊ុយអេឡារក្សាកម្លាំងបុគ្គលិកសកម្មប្រហែល ៣៤០ ០០០នាក់ និងទាមទារអ្នកបម្រុងជាង ៨លាននាក់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


