ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ Anutin លាតត្រដាងពីទំហំទ្រព្យសម្បត្តិទាំងអស់របស់លោក
លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានប្រកាសពីទំហំទ្រព្យសម្បត្តិរបស់លោក ដែលមានសរុបចំនួន ៣,៩ពាន់លានបាត (ប្រហែល ១២៤លានដុល្លារអាមេរិក) ដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយគិតត្រឹមថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥ ដែលការលាតត្រដាងនេះគឺជាតម្រូវការសម្រាប់មន្ត្រីរដ្ឋាភិបាលថៃ។

លោក Anutin Charnvirakul គឺជាមហាសេដ្ឋីសំណង់ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ និងធ្លាប់ធ្វើជាប្រធានក្រុមហ៊ុន Sino-Thai Engineering ដែលជាក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់ប្រទេសថៃ។
ក្នុងចំណោមទ្រព្យសម្បត្តិរបស់គាត់មានដូចជា៖
- យន្តហោះឯកជន៣គ្រឿង
- ទូកល្បឿនលឿន២គ្រឿង
- អចលនទ្រព្យដ៏ប្រណីតមួយកន្លែងនៅទីក្រុងបាងកក
- លុយ ១,០៩ពាន់លានបាត ជាប្រាក់សុទ្ធ និងប្រាក់បញ្ញើនៅគណនីធនាគារជាង២០
- ការវិនិយោគតម្លៃប្រហែល ៦៥៥លានបាត
- ដីមួយចំនួន
- រថយន្តទំនើបចំនួន ៤គ្រឿង
- នាឡិកា២២គ្រឿង
- បន្ដោងប្រណិត ២៤គ្រាប់
- ប៉សឺឡែន Benjarong របស់ខ្សែរាជវង្ស ដែលមានអាយុកាលតាំងពីសតវត្សទី១៣
សូមជម្រាបថា កាលពីថ្ងៃទី៥ខែកញ្ញា សភាបានបោះឆ្នោតជ្រើសរើសលោក Anutin មេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃ។ ការជាប់ឆ្នោតនេះ បានមកពីការគាំទ្រពីគណបក្សប្រជាជន ដែលបានទាមទារឲ្យលោករំលាយសភាក្នុងរយៈពេល ៤ខែ និងធ្វើប្រជាមតិសម្រាប់រដ្ឋធម្មនុញ្ញថ្មី។ លោក Anutin ធ្លាប់បាននិយាយថា គោលដៅរបស់លោកគឺដើម្បីប្រគល់អំណាចជូនប្រជាជន និងដឹកនាំប្រទេសថៃតាមរយៈការផ្លាស់ប្តូរដ៏ខ្លីមួយ នៅមុនការបោះឆ្នោតថ្មី។
ជ័យជម្នះរបស់លោកកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បានដកតំណែងអតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា ពីបទបំពានច្បាប់ក្រមសីលធម៌ក្នុងការហៅទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


