ព័ត៌មានអន្ដរជាតិ
ប្រជាជនរាប់ពាន់នាក់ភៀសខ្លួន ខណៈយោធា មីយ៉ាន់ម៉ាបង្កើនការវាយលុកដណ្ដើមទឹកដីមកវិញមុនការបោះឆ្នោត
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី១០ខែកញ្ញា ជនស៊ីវិលរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងរដ្ឋ Karen ខណៈដែលរបបយោធាមីយ៉ាន់ម៉ាបង្កើនការវាយលុកដណ្តើមយកទឹកដីមកវិញមុនការបោះឆ្នោតដែលបានគ្រោងទុកនៅចុងឆ្នាំនេះ។

កងទ័ពដែលគាំទ្រដោយកងកម្លាំងការពារព្រំដែនសម្ព័ន្ធមិត្ត (BGF) និងកងទ័ពប្រជាធិបតេយ្យ Karen Benevolent Army (DKBA) បានវាយលុកចូលទៅក្នុងភូមិនានានៅជិតក្រុង Myawaddy រួមទាំងបើកការវាយប្រហារតាមអាកាសទៅលើទីប្រជុំជន Lay Kay Kaw ។
គ្រួសារជនភៀសខ្លួនជាច្រើន រួមទាំងសកម្មជននយោបាយ និងមន្ត្រីរាជការ បានស្វែងរកការជ្រកកោនដោយខ្លះឆ្លងទន្លេ Salween ចូលទៅក្នុងប្រទេសថៃ ឬនៅក្នុងជុំរំបណ្តោះអាសន្ន ជាកន្លែងដែលពួកគេប្រឈមនឹងការខ្វះខាតស្បៀងអាហារ ទីជម្រក និងថ្នាំពេទ្យ ចំពេលរដូវនេះមានភ្លៀងធ្លាក់ខ្លាំង។
អ្នកវិភាគនិយាយថា របបយោធាកំពុងស្វែងរកការពង្រឹងការគ្រប់គ្រងតំបន់ព្រំដែនមុនការបោះឆ្នោតដែលគ្រោងធ្វើនៅខែធ្នូ។ កាលពីមុនកម្លាំងតស៊ូដែលដឹកនាំដោយកងទ័ពរំដោះជាតិ Karen និងកងកម្លាំងការពារប្រជាជនបានដណ្តើមបានទីតាំងសំខាន់ៗ ប៉ុន្តែឥឡូវនេះរបបយោធាកំពុងព្យាយាមដណ្ដើមយកតំបន់សំខាន់ៗទាំងនោះមកវិញ។

គួរបញ្ជាក់ថាឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែកាន់អំណាចជាប្រធានាធិបតីស្តីទី។ ឥឡូវនេះលោកក៏ដឹកនាំក្រុមថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខ។ ស្ថាប័នគ្រប់គ្រងចាស់របស់យោធា គឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ត្រូវបានរំលាយ ហើយអំណាចរបស់វាត្រូវបានប្រគល់ឱ្យក្រុមដែលគ្រប់គ្រងដោយយោធាមួយទៀត គឺក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងសង្រ្គាមស៊ីវិលទូទាំងប្រទេស និងការបដិសេធយ៉ាងទូលំទូលាយពីកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ( ប្រឆាំងយោធា) ដែលចាត់ទុកថាដំណើរការបោះឆ្នោតនេះមិនស្របច្បាប់ និងថាវាជាល្បិចរបស់របបសឹកមីយ៉ាន់ម៉ាដើម្បីទទួលបានអំណាចស្របច្បាប់ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


