ព័ត៌មានអន្ដរជាតិ
តើរុស្ស៊ី និយាយបែបណា ក្រោយការចោទប្រកាន់ថា យន្តហោះចម្បាំងរបស់ខ្លួន រំលោភដែនអាកាសអេស្តូនី?
ឆ្លើយតបទៅនឹងការចោទប្រកាន់ថា យន្តហោះចម្បាំងរុស្ស៊ី MiG-31 ចំនួន៣គ្រឿងបានហោះចូលដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាតរយៈពេល១២នាទីនោះ, នៅថ្ងៃសៅរ៍ទី២០ខែកញ្ញាឆ្នាំ២០២៥ ទីក្រុងមូស្គូបានសេចក្តីថ្លែងការណ៍ខ្លីមួយដោយអះអាងថា យន្តហោះទាំងនោះគឺកំពុងធ្វើការហោះហើរធម្មតាពីតំបន់ Karelia ភាគខាងកើតនៃប្រទេសហ្វាំងឡង់ ឆ្ពោះទៅកាន់អាកាសយានដ្ឋានក្នុងតំបន់ Kaliningrad ប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះទាំងនោះបានហោះពីលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិក ដែលមានចម្ងាយជាង៣គីឡូម៉ែត្រពីកោះ Vaindloo របស់អេស្តូនី ដោយមិនបំពានលើដែនអាកាសអេស្តូនីឡើយ។ ការហោះហើរត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិដែនអាកាសអន្តរជាតិ និងដោយមិនឆ្លងកាត់ព្រំដែននៃប្រទេសដទៃណាមួយនោះទេ”។
យ៉ាងណា សកម្មភាពនេះបានរុញស្ថានការណ៍ឲ្យឡើងកម្តៅមួយកម្រិតទៀត ឈានដល់រដ្ឋាភិបាលទីក្រុង តាលិន ស្នើសុំអង្គការណាតូឲ្យជួយផ្តល់ប្រឹក្សាលើបញ្ហានេះ។

នាយករដ្ឋមន្ត្រីអេស្តូនី Kristen Michal ស្នើឲ្យណាតូប្រើមាត្រា៤ ដើម្បីកោះប្រជុំជាបន្ទាន់ ដោយនិយាយថា «ការឆ្លើយតបរបស់ណាតូចំពោះទង្វើបង្កហេតុណាមួយ គឺត្រូវតែរួបរួមនិងរឹងមាំ។ យើងចាត់ទុកថា វាជារឿងចាំបាច់បំផុតក្នុងការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានាបាននូវការដឹងអំពីស្ថានភាពរួមគ្នា និងដើម្បីឯកភាពលើជំហានរួមគ្នាបន្ទាប់»។
មាត្រា៤នៃធម្មនុញ្ញរបស់អង្គការណាតូ បានចែងថា សមាជិកណាតូនឹងពិគ្រោះយោបល់ជាមួយគ្នានៅពេលណាក៏ដោយ តាមគំនិតរបស់សមាជិកណាមួយ ដែលទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខនៃរដ្ឋសមាជិកណាមួយត្រូវបានគំរាមកំហែង។

សូមជម្រាបថា ហេតុការណ៍ចុងក្រោយនេះ កើតឡើងមិនប៉ុន្មានថ្ងៃផងបន្ទាប់ពី ប៉ូឡូញ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលរំលោភលើដែនអាកាសរបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនោះ។
ក្រោយមក សម្ព័ន្ធមិត្តក្នុងអង្គការណាតូ ជាពិសេសបារាំងនិងអង់គ្លេស សុទ្ធតែប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅជួយប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


