ព័ត៌មានអន្ដរជាតិ
អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ
អ្នកជំងឺម្នាក់ក្នុងចំណោម ៣ នាក់ដែលផ្ទុកកូវីដ-១៩ មិនបានដឹងខ្លួនថាឆ្លងជំងឺទេ ដោយសារគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរពាក់ព័ន្ធនឹងវីរុស។
មនុស្សជាច្រើនមិនបានគិតថាឆ្លងវីរុសឡើយ ព្រោះមិនបានចាប់អារម្មណ៍នឹងរោគសញ្ញានៃជំងឺ។ ជាទូទៅ ប្រសិនបើមានរោគសញ្ញាសំខាន់ៗរួមមាន ក្អក ក្តៅខ្លួននិងបន្តកើនសីតុណ្ហភាពខ្ពស់ បាត់បង់រសជាតិឬក្លិន។ល។ បុគ្គលនោះអាចដឹងខ្លួន រួចទៅធ្វើតេស្តភ្លាមៗ ក៏ដូចជាធ្វើចត្តាឡីស័ក។
ប៉ុន្តែអាការថ្មីៗនេះ បានប្រែប្រួលមួយចំនួនដែលអាចពិបាកសម្គាល់ ឬយល់ច្រឡំ។ ដូច្នេះ ប្រសិនសង្កេតឃើញសញ្ញា ៨ ខាងក្រោម នោះអ្នកពិតជាបានឆ្លងវីរុសនេះរួចហើយ៖
១. ក្អក

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ-១៩ គឺអាការក្អកជាប់ មិនបាត់។ ឯការក្អកបណ្ដាលមកពីវីរុសកូវីដនេះ វាប្លែកពីការក្អកធម្មតា ហើយក៏ខុសគ្នាពីការក្អកជក់បារីដែរ។
២. ភ្នែកក្រហម
បើស្រាប់តែភ្នែកឡើងក្រហម ដោយមិនបានប៉ះពាល់អ្វី នេះអាចជារោគសញ្ញានៃជំងឺកូវីដប្រាកដណាស់។
អ្នកជំនាញមកពីមហាវិទ្យាល័យ Optometrists នៃចក្រភពអង់គ្លេសនិយាយថា ក្រោយឆ្លងមេរោគលើផ្លូវដង្ហើម ផ្នែកខាងលើណាមួយនៃរាងកាយអាចជួបផលវិបាកបន្ទាប់បន្សំខ្លះ។ ជាក់ស្ដែងភ្នែកឡើងក្រហមនេះឯង។
៣. ដកដង្ហើមញាប់

មនុស្សភាគច្រើនដែលឆ្លងវីរុសកូវីដ-១៩ តែងតែមានជំងឺហឺត ឬបញ្ហាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ដកដង្ហើមលឿន និងញ័រទ្រូង។ល។
៤. បញ្ហាក្រពះ
ការសិក្សាថ្មីមួយដែលចេញផ្សាយដោយសារព័ត៌មាន American Journal of Gastroenterology បានផ្សារភ្ជាប់បញ្ហាក្រពះទៅនឹងជំងឺកូវីដ។ ពួកគេរកឃើញថា ៤៨.៥% នៃមនុស្ស ២០៤ នាក់ដែលបានតេស្តវិជ្ជមានវីរុស នៅខេត្ត ហ៊ូប៉ី ប្រទេសចិន មានបញ្ហាប្រព័ន្ធរំលាយអាហារដូចជា រាគ ក្អួត ចង្អោរ ជាដើម។
៥. អស់កម្លាំង
បញ្ហាចម្បងមួយទៀតក្នុងចំណោមអ្នកដែលផ្ទុក Covid-19 កំពុងប្រឈមមុខគឺ ភាពអស់កម្លាំង និងឆាប់ហត់។
៦. អារម្មណ៍វិលវល់
អ្នកដែលបានឆ្លងកូវីដ Covid រមែងមានអារម្មណ៍វិលវល់អស់រយៈពេលជាច្រើនខែ ដោយពួកគេអាច ពិបាកផ្ដោតអារម្មណ៍លើកិច្ចការ គិតមិនបានល្អិតល្អន់ និងឆាប់ភ្លេច។
៧. កម្ដៅកើន
ប្រសិនបើអ្នកមានសីតុណ្ហភាពខ្ពស់ច្រើនថ្ងៃចាប់ពី ៣៧.៧ អង្សារសេឡើងទៅ នេះក៏បញ្ជាក់ថាអ្នកមានផ្ទុកកូវីដដែរ។
៨. បាត់បង់រសជាតិឬក្លិន
នេះជារោគសញ្ញាចុងក្រោយដែលបានបន្ថែមទៅក្នុងបញ្ជី NHS របស់អង់គ្លេស។ រសជាតិនិងក្លិនអាចនឹងប្រក្រតីមកវិញ បន្ទាប់ពីជាសះស្បើយ ប៉ុន្តែក្នុងករណីខ្លះ វាត្រូវការពេលជាច្រើនខែដើម្បីត្រឡប់ឱ្យដូចដើមវិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DAILY STAR
ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង
ចុចអាន៖ អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន