សុខភាព
តើជំងឺមហារីកសួត និងការឈឺចាប់តាមបណ្តោយឆ្អឹងខ្នង មានទំនាក់ទំនងនឹងគ្នាដែរ ឬទេ?
– តើអ្នកធ្លាប់ជឿដែរ ឬទេថា ជំងឺមហារីកសួតអាចកើតមាននៅលើមនុស្ស ដែលមានវ័យក្មេង?
– ស្ត្រីវ័យក្មេងម្នាក់មានអាយុ ២៥ឆ្នាំ គ្មានប្រវត្តិជំងឺផ្ទាល់ខ្លួនអ្វីទាំងអស់ ហើយក៏គ្មានប្រវត្តិគ្រួសារ មានជំងឺមហារីកដែរ។ លើសពីនេះ គាត់មិនពិសាបារី ឬរស់នៅជាមួយអ្នកពិសាបារីទេ។ គាត់បានមកធ្វើការពិគ្រោះជំងឺ ដោយសារគាត់មានការឈឺចាប់នៅតាមបណ្តោយឆ្អឹងខ្នងរយៈពេល ១ខែ។

– តាមការសាកសួរ និងពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ បានបង្ហាញថា អ្នកជំងឺមានតែការឈឺចាប់តាមបណ្តោយឆ្អឹងខ្នង ដែលចាប់ផ្តើមប្រហែលជាង១ខែកន្លងទៅ ដោយមិនមានការក្អក ក្តៅខ្លួន និងមិនមានកូនកណ្តុរទេ។ ការស្តាប់សួត ក៏មិនមានសញ្ញាសង្ស័យដែរ។

– ការថតទៅលើឆ្អឹងខ្នងបង្ហាញថា មានសញ្ញាសង្ស័យនៅលើបណ្តោយឆ្អឹងខ្នង
– ការថត Scanner thoraco-abdomino-pelvien ត្រូវបានធ្វើឡើងដើម្បីរកមើលប្រភព ដែលបណ្តាលអោយមានការឈឺឆ្អឹងខ្នង។
– សញ្ញាបញ្ជាក់ថា ស្ត្រីមានដុំនៅលើសុដន់ផ្នែកខាងឆ្វេង និងនៅលើទងសួតផ្នែកខាងឆ្វេង ព្រមទាំងមានការរីករាលដាលទៅលើឆ្អឹងកងខ្នងជាច្រើន ឆ្អឹងជំនី និងឆ្អឹងត្រគាក។
– ការស្រាវជ្រាវបន្ត ដោយសង្ស័យទៅលើជំងឺមហារីកឈាម (Myélome multiple) បានធ្វើឡើង ប៉ុន្តែលទ្ធផលអវិជ្ជមាន។

– ដោយការសង្ស័យទៅលើជំងឺមហារីកសុដន់ ការថតសុដន់ (ដោយ Echographie និង Mammographie) បានបង្ហាញថា ដុំសុដន់ខាងឆ្វេងនោះ មានលក្ខណៈសង្ស័យថា ជាដុំកាច (ACR4)។ ការបូមយកសាច់ដោយប្រើម្ជុលតម្រង់ទិសជំនួយដោយអេកូសាស្ត្រ បានបញ្ជាក់ថាដុំក្នុង សុដន់នោះជាដុំសាច់មហារីក ដែលអាចមានប្រភពមកពីសុដន់ ឬមកពីសួត? (Carcinome peu différencié)

– ការបំពាក់ពណ៌ដោយបច្ចេកទេសទំនើប ត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍វិភាគសាច់ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីញែកឲ្យដាច់រវាងដុំមហារីក ដែលមានប្រភពមកពីសុដន់ និងមកពីសួត។ ជាលទ្ធផល ក្រោយការបំពាក់ពណ៌បានបង្ហាញថា ដុំមហារីកដែលមាននៅសុដន់នោះ មានប្រភពមកពីសួត ដោយសារមានភាពវិជ្ជមាននៃ TTF1 (TTF1 +)។

ជាសរុបមក ស្ត្រីវ័យក្មេងដែលមានការឈឺចាប់តាមបណ្តោយឆ្អឹងខ្នង គឺមានជំងឺមហារីកសួត ដែលមានការរាលដាលដល់សុដន់ និងឆ្អឹងជាច្រើនកន្លែង ដែលក្នុងនោះរួមមាន ឆ្អឹងកងខ្នង ឆ្អឹងជំនី និងឆ្អឹងត្រគាក។
សព្វថ្ងៃនេះ ប្អូនស្រីបានសម្រាកព្យាបាលនៅអគារជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ហើយការវិវត្តន៍នៃជំងឺក៏មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះការឈឺចាប់ ក៏មានភាពធូរស្រាលផងដែរ។
សូមជូនពរប្អូនស្រី អោយឆាប់មានសុខភាពល្អប្រសើរឡើង។

ដូច្នេះបើលោកអ្នក មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ហើយមានការពិបាកក្នុងការរកមូលហេតុនៃជំងឺ លោកអ្នកអាចមកជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍គ្រប់គ្រាន់ ទាក់ទងនឹងជំងឺមហារីក និងជំងឺឈាម នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីដោះស្រាយបញ្ហាដែលកើតមាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងភាពច្បាស់លាស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីជាកើតជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និង សាច់ខួរក្បាល !
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



