សុខភាព
ចំណីចំណុក ៥ យ៉ាងដែលឪពុកម្ដាយមិនគួរឲ្យកូនតូចញ៉ាំ
ការរៀបចំចំណីចំណុកកូនតូច ទាមទារម៉ាក់ៗយកចិត្តទុកដាក់បំផុត។ ព្រោះតែបែបនេះហើយបានជាលោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ បានណែនាំថា អាហារូបត្ថម្ភសម្រាប់កុមារគួរតែប្រភេទអាហារសម្បូរជីវជាតិ ចៀសវាងជាគ្រឿងកំប៉ុង ឬពពួក Fast food ឡើយ។ ខាងក្រោមគឺជាអាហារដែលម៉ាក់ៗមិនគួរឲ្យកូនញ៉ាំទាំងនៅខ្ចីវ័យ៖
១- មី

មីមិនមែនជាអាហារល្អចំពោះកូនក្មេងឡើយ ព្រោះវាត្រូវបានផលិតឡើងដោយដាក់សារធាតុគីមីមួយចំនួន ទើបអាចរក្សាទុកបានយូរ។ មីមិនងាយរំលាយឡើយ ហើយប្រព័ន្ធរំលាយអាហារកូនមិនទាន់រឹងមាំល្អដូចមនុស្សពេញវ័យ ដូចនេះកុំទាន់ប្រញាប់ឲ្យចេះញ៉ាំអី។
២- Fast food

ដំឡូងបំពង់ ភ្លៅ ឬស្លាបមាន់ចៀន បឺរហ្គ័រ សុទ្ធតែចម្អិនដោយប្រើខ្លាញ់ ហើយភាគច្រើនមិនមែនប្រើម្ដង តែអាចប្រើច្រើនថ្ងៃ។ ពពួកអាហារបែបនេះមិនល្អចំពោះខួរក្បាលទារកឡើយ ហើយថែមទាំងអាចប៉ះពាល់ដល់ក្រពះពោះវៀនទៀតផង។
៣- ភេសជ្ជៈផ្សេងៗ

ទឹកក្រូចកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង តែ កាហ្វេ មិនមែនជាភេសជ្ជៈចាំបាច់សម្រាប់កុមារទេ ផ្ទុយទៅវិញកុមារតូចៗគួរតែផឹកទឹកផ្លែឈើ និងផ្លែឈើស្រស់គឺគ្រប់គ្រាន់ហើយ។ បានជាកុមារមិនត្រូវការភេសជ្ជៈកំប៉ុង ព្រោះពួកគេមិនទាន់បានបញ្ចេញកម្លាំងពលកម្មខ្លាំងឡើយ ហើយបើបណ្ដោយឲ្យកូនផឹកគ្រឿងកំប៉ុងអស់ទាំងនោះ អាចបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែម និងបញ្ហាប្រព័ន្ធរំលាយអាហារ។
៤- អាហារផ្អាប់
ចំណីអាហារផ្អាប់មិនល្អចំពោះសុខភាពកូនឡើយ ព្រោះវាអាចធ្វើឲ្យក្រពះ ពោះវៀនមានបញ្ហា ដោយសារដំណើរការផ្អាប់វាអាចឡើងមេ។ អាហារដែលកូនតូចមិនគួរញ៉ាំមានដូចជា ជ្រក់ត្រសក់ ម៉ាំ ក្ដាមត្រាំ និងស្វាយត្រាំជាដើម។
៥- ទឹកកក
ក្មេងផឹកទឹកកកអាចឆ្លងជំងឺផ្ដាសាយ ក្អក ក្ដៅខ្លួន ឬហៀរសំបោរជាដើម ដែលនោះមួយផ្នែកមកពីដោយសារប្រព័ន្ធការពារខ្លួនឯង មិនទាន់រឹងមាំដូចក្មេងដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើគិតថាខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យគីឡូថេរ ឬស្រកបាន
ចុចអាន៖ ជម្រើសអាហារគួរញ៉ាំ និងមិនគួរញ៉ាំក្នុងវិបត្តិកូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


