Connect with us

សុខភាព

តើ​អ្វី​ទៅជា​ការឆ្លុះ​ក្រពះ​ពោះវៀន​?

បានផុស

នៅ

​ការឆ្លុះ​ក្រពះ​ពោះវៀន គឺជា​បែបផែន​នៃ​ការពិនិត្យ​អ្នកជំងឺ​តាមរយៈ​ការ​សុង​ក្រពះ ឬ​ពោះវៀន​ដោយ​ប្រើ​បំពង់​អុ​ប​ទិច​ចល័ត​តូច​មួយ​។ បំពង់​នេះ​មាន​ភ្ជាប់​ម៉ាស៊ីន​ថត​វីដេអូ​ដ៏​តូច​មួយ​នៅ​ខាងចុង​ម្ខាង​របស់​វា ដែល​អាច​ឲ្យ​វេជ្ជបណ្ឌិត​មើលឃើញ​រោគសញ្ញា​លើ​ផ្ទៃ​សរីរាង្គ​ខាងក្នុង​រឹតតែ​ច្បាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធីសាស្ត្រ​នេះ​មាន​ភាពប្រសើរ​លើសពី​រូបភាព​ពីមុន​ដែល​គេ​ទទួលបាន​ពី​ការឆ្លុះ​កម្ម​រស្មី​អេ​ច ការពិនិត្យ​ដោយ​ប្រើការ​វិភាគ​តាម​កុំព្យូទ័រ (​ស៊ី​.​ធី​) និង អឹម អ អាយ ព្រោះ​វេជ្ជបណ្ឌិត​អាច​រកឃើញ​រោគវិនិច្ឆ័យ​ដោយ​មើល​រូបភាព ពី​វីដេអូ ឬ​ការថត​ទុក​តែម្តង​។ លើសពីនេះទៅទៀត ក្នុងអំឡុងពេល​នៃ​ការឆ្លុះ វេជ្ជបណ្ឌិត​អាច​ចាប់យក សាច់​ក្រពះ​ដែល​សង្ស័យថា ​មាន​ភាពមិនប្រក្រតី​ទៅធ្វើ​កា​ពិសោធន៍​បាន​។​

​ក​) តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​មុន​និង​ឆ្លុះ​?

​វេជ្ជបណ្ឌិត​នឹងធ្វើ​ការណែនាំ​ដល់​អ្នក​នូវ​វិធី​ ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុងអំឡុងពេល និង​ក្រោយពេល​ពិនិត្យ​រួច​។ សូម​កុំ​មានការ​ស្ទាក់ស្ទើរ ក្នុងការ​ទាក់ទង​ទៅ​គ្រូពេទ្យ​ព្យាបាល ប្រសិនបើ​អ្នកមាន​ចម្ងល់​ណាមួយ​។​

​ខ​) មុនពេល​ឆ្លុះ​

– ក្រពះ ៖ លោកអ្នក​ត្រូវ​តម​ពិសា​អាហារ​យ៉ាងហោចណាស់​ពី ៦ ទៅ ៨ ម៉ោង និង មិន​ពិសា​អង្គធាតុ​រាវ​ទាំងឡាយ ៤​ម៉ោង មុនពេល​ពិនិត្យ​។​

– ពោះវៀនធំ​៖ គ្រូពេទ្យ​និង​តម្រូវ ឲ្យ​លោកអ្នក​ផឹកថ្នាំ​លាង​ពោះវៀន ដែល​ថ្នាំ​នោះ​និង​ធ្វើអោយ​លោកអ្នក ត្រូវ​បន្ទោបង់​លាមក រហូត​លាមក​ថ្លា​មិន​មាន​កាក មុនពេល​ធ្វើការ​ពិនិត្យ​។ លោកអ្នក​ត្រូវ​បាន​ណែនាំ​ឲ្យ​តម​ពិសា​បន្លែ ឬ​ផ្លែឈើ ពី​២៤ ទៅ ៤៨​ម៉ោង មុន​ប្រើប្រាស់​ថ្នាំ​។​

​គ​) ដំណើរការ​ពិនិត្យ​អាច​ប្រព្រឹត្តទៅ តាមរបៀប​២​យ៉ាង​

១- ប្រើ​ថ្នាំស្ពឹក​៖ គ្រាន់តែ​បៀម ឬ​លាប​នៅ​បំពង់ក​មុន​ពិនិត្យ​

២- ការប្រើប្រាស់​ថ្នាំ​សណ្តំ​ប្រភេទ​ស្រាល (​មិនមាន​ការឈឺចាប់ ឬ​ពិបាក​ទ្រាំ​, ងាយស្រួល​និង​មាន​សុវត្ថិភាព​)

– ថេរវេលា​៖ ជាធម្មតា​ដំណើរការ​ពិនិត្យ​ក្រពះ គឺ​វា​មាន​រយៈពេល​ប្រហែល​ពី ១ ទៅ ២ នាទី​ប៉ុណ្ណោះ ឯ​ការឆ្លុះ​ពោះវៀន​ គឺ​មាន​រយៈពេល​វែង​ជាង អាច​ពី ១៥ ទៅ ៦០​នាទី​។​

– នៅពេល​ឆ្លុះ ៖ អ្នក​ត្រូវ ផ្តេកខ្លួន​ទៅ​ចំហៀង​ខាងឆ្វេង​។ ទឹកមាត់​របស់​អ្នកនឹង​ហូរ​ចេញមកក្រៅ (​ហាម​លេបទឹកមាត់​ពេល​កំពុង​ឆ្លុះ ព្រោះ​វា​អាច​ឈ្លក់​)​។​

– ការពិនិត្យ​៖ ក្នុងអំឡុងពេល​ពិនិត្យ លោកអ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​មានការ​តឹង​ខុសធម្មតា ដោយសារតែ​ខ្យល់​ត្រូវបាន​បាញ់​ចូល​ដើម្បី​បំប៉ោង​ក្រពះ ដោយ​ឧបករណ៍​ឆ្លុះ ។ សូម​លោកអ្នក​កុំ​ភ័យ រោគសញ្ញា​ទាំងនេះ​វា​និង​បាត់​ទៅវិញ​នៅពេលដែល​ការពិនិត្យ​ត្រូវបាន​បញ្ចប់​។ នៅក្នុងពេល​ពិនិត្យ​នេះដែរ គិលានុបដ្ឋាក​-​យិ​កា​នឹង​សង្កេត​អ្នក​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​តាមដាន​កម្រិត​នៃ​ផាសុកភាព​របស់​អ្នក​។​

​ឃ​) ក្រោយពេល​ពិនិត្យ​រួច​

​ជាតិ​ថ្នាំស្ពឹក​ផ្សេងៗ​នឹង​បាត់ទៅ​បន្តិច​ម្តងៗ​នៅក្នុង​រយៈពេល​មួយ​។ អ្នកជំងឺ​នឹងត្រូវ​បញ្ជូនទៅ​កាន់​បន្ទប់​មើលថែ​វិញ និង​ត្រូវ​ឆ្លងកាត់​ការសង្កេត​រោគ ១ ទៅ ២​ម៉ោង​មុននឹង​ចាកចេញ​។ អ្នកជំងឺ​គួរតែ​ចៀសវាង​ការបើកបរ ឬក៏​ត្រលប់​ទៅធ្វើ​ការ​វិញ បន្ទាប់ពី​ការពិនិត្យ​នេះ​រួច ប្រសិនបើ​មានការ​ប្រើប្រាស់​នូវ​ថ្នាំ​សណ្តំ​។​

​ង​) តើ​ការឆ្លុះ​ក្រពះ​ពោះវៀន​នេះ​មាន​សុវត្ថិភាព​ឬទេ​?

​ជាទូទៅ​ការ​ឆ្លុះ​ក្រពះ​ពោះវៀន​ គឺមាន​សុវត្ថិភាព​បំផុត (​សុវត្ថិភាព​លើស ពី​៩៩%)​។ គេ​កម្រ​ជួប​ផល​លំបាក​នានា​ដែល​បង្ក​ពី​ការពិនិត្យ​នេះ​ណាស់​។​

«​សូម​ត្រួតពិនិត្យ​ជាមួយ​គ្រូពេទ្យ​ព្យាបាល​ពី​ផល​លំបាក​ដែល​អាច​កើតមាន ដោយសារ​ស្ថានភាព និង​លក្ខខណ្ឌ​សុខភាព​របស់​លោក​អ្នក​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ចំណុច​គ្រប់គ្នា​គួរ​ដឹង​ ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​អាឡ័កស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម