សុខភាព
សូមប្រុងប្រយ័ត្ន ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ ដែលអាចបង្កជាំគ្រោះបាន!
ជាស្ថានភាពមួយ ដែលការលូតលាស់នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយនៃទារកក្នុងផ្ទៃមាន ២ សំខាន់៖

– ភាពចុះខ្សោយរ៉ាំរ៉ៃ:
• កើតឡើងពេលមានផ្ទៃពោះ
• រកឃើញដោយអេកូសាស្ត្រ
– ភាពចុះខ្សោយស្រួចស្រាវ:
• កើតមានក្នុងពេលសម្រាល
• កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ
ក) ការសង្ស័យ ពេលទារកចុះខ្សោយ៖
– ករណីភាពចុះខ្សោយរ៉ាំរ៉ៃ
• សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
• ការលូតលាស់មិនគ្រប់គ្រាន់ឬមានវត្តមាននៃកង្វះទឹកភ្លោះ ដែលយើងអាចដឹងតាមរយៈអេកូសាស្ត្រ
• មានភាពមិនប្រក្រតីនៃសរសៃឈាមនិងទារកក្នុងផ្ទៃ តាមរយៈ Doppler។
– ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល
• មានការប្រែប្រួលចង្វាក់បេះដូងទារក
• មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
• កម្រិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
– ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត
• ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តំរង់នោម)
• ភាពចុះខ្សោយនៃខួរក្បាល
ខ) មូលហេតុនៃភាពចុះខ្សោយ៖
– ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
– ភាពមិនធម្មតានៃការកន្ត្រាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
– បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
– បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)

គ) រោគសញ្ញានៃភាពចុះខ្សោយ៖
– ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
– ការថយចុះនៃសំលេងចង្វាក់បេះដូង
– កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាមនៃទងសុកទារក)
ឃ) ការវិវត្តន៍នៃភាពចុះខ្សោយ៖
– ការវិវត្តន៍ធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
– ការវិវត្តន៍មាន ៣ដំណាក់កាល
• ដំណាក់កាលទី១: ដែលវិវត្តនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
• ដំណាក់កាលទី២: វិវត្តនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
• ដំណាក់កាលទី៣: ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសម្រាល ដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។

ង) ការព្យាបាល៖
ការព្យាបាលនៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុនិងរោគសញ្ញារបស់ទារក។ ប្រសិនបើមានសង្ស័យដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះ និងធ្វើការសង្គ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារអាយុជីវិតទារកបាន។ ការតាមដាន និងការពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


