Connect with us

សុខភាព

ចាក់វ៉ាក់សាំងកូវីដ-១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?

បានផុស

នៅ

ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មិន​ដូច​គ្នា វ៉ាក់សាំង​ខ្លះ​តម្រូវ​ឲ្យ​ចាក់​ជា​រៀង​រាល់​ឆ្នាំ ឯ​ខ្លះ​ទៀត​ឲ្យ​តែ​ចាក់​គ្រប់​ដូស អាច​ការពារ​ជំងឺ​បាន​រហូត។ ចុះ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ វិញ បើ​សិន​ជា​យើង​បាន​ចាក់​ទាំង ២ ដូស ​រួចរាល់​ហើយ តើ​អាច​មាន​ប្រសិទ្ធភាព​ជា​រៀង​រហូត ឬ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជាមួយ PNN លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បក​ស្រាយថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ-១៩ មក​ទល់​ពេល​នេះ​នៅ​លើ​ពិភព​លោក មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ថា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឃើញ គឺ​ផល​ប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ណាស់ ឯ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ក៏ ៦ខែ​ឡើង​ដែរ។

“គេ​មិន​ទាន់​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​មែន​ទែន ដែល​កំណត់​ថា តើប្រសិទ្ធភាព​របស់​វ៉ាក់សាំង បាន ១ឆ្នាំ ២ឆ្នាំ ឬ​ក៏​បាន​រហូត កន្លែង​ហ្នឹង​អត់​មាន​ទេ”។

លោកជំទាវបានបន្តថា បច្ចុប្បន្ន​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង តើមានប្រសិទ្ធភាព​រយៈ​ប៉ុន្មាន ដោយ​អ្នក​វិទ្យាសាស្ត្រ​ដាក់​ការ​សង្ស័យ​ថា ប្រសិទ្ធភាព និង​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ អាច​ប្រហាក់​ប្រហែល​នឹង​វ៉ាក់សាំង​ផ្តាសាយ ដែល​តម្រូវ​ឲ្យ​ចាក់​រៀង​រាល់​ឆ្នាំ។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​សង្កត់​ធ្ងន់​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ-១៩ ទេ អ្វីៗ​ទាំង​អស់​គ្រាន់​តែ​ជា​ការ​ដាក់​ការ​សង្ស័យ​ប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ត្រូវការពេលប៉ុនណាដើម្បីបង្កើតអង់ទីគ័រប្រឆាំងវីរុស ក្រោយចាក់វ៉ាក់សាំងដូសទី២?

ចុចអាន៖ មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំមន្ទីរពេទ្យ ឱ្យសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន

ព័ត៌មានជាតិ៣ នាទីutes មុន

រយៈពេលជិត៦ខែឆ្នាំនេះ កម្ពុជាមានអ្នកស្លាប់៥នាក់ ដោយសារជំងឺផ្តាយសាយបក្សី ភាគច្រើនជាកុមារ

ព័ត៌មានជាតិ៩ នាទីutes មុន

យីហោ​ភេសជ្ជៈ​ខ្មែរ​ជាច្រើន​ម៉ាក​កំពុង​ផលិត​លក់​​ពេញ​ផ្ទៃ​ប្រទេស ប្រជែង​ភេសជ្ជៈនាំ​ចូល​ពីបរទេស

សន្តិសុខសង្គម២២ នាទីutes មុន

ច្រកទ្វារអន្តរជាតិចាំយាម បិទការនាំចូលទំនិញគ្រប់ប្រភេទប៉ុន្តែអនុញាតឲ្យចូលតែពលរដ្ឋ និងសិស្សសាលា

ព័ត៌មានជាតិ២៣ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ ទោះបីអនាគត កម្ពុជា-ថៃ ត្រូវគ្នាវិញ ក៏កម្ពុជាមិនអាចបំភ្លេចបទពិសោធអាក្រក់ដែលធ្លាប់កើតដែរ

នយោបាយ២២ ម៉ោង មុន

ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម