សុខភាព
ហេតុអ្វីបានជាទឹកចូលសួត? តើមានអាការៈអ្វីខ្លះ?
ជាធម្មតា នៅចន្លោះស្រោមសួតទាំងពីរស្រទាប់ ពុំមានទឹកច្រើនឡើយ គឺមានប្រហែលជា១០ ទៅ១៥ មីលីលីត្រប៉ុណ្ណោះ តែបើទឹកនេះមានកម្រិតច្រើននោះគេចាត់ទុកថាជាជំងឺទឹកចូលស្រោមសួត។
ក) តើជំងឺនេះមានរោគសញ្ញាដូចម្តេច?
– ក្អកស្ងួត ជាពិសេសនៅពេលប្តូរជំហរខ្លួន ដូចជាក្រោកពីដេក ឬ ផ្អៀងខ្លួនជាដើម
– ហត់
– ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្តាំ អាស្រ័យទៅលើការមានទឹកចូលស្រោមសួតខាងនោះ
– និងមានរោគសញ្ញាផ្សេងៗទៀតអាស្រ័យលើមូលហេតុនៃជំងឺនីមួយៗ
ខ) ហេតុអ្វីបានមានជំងឺទឹកចូលសួត?
មូលហេតុមានច្រើនដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖
– រលាកស្រោមសួតដោយមេរោគបាក់តេរី ឬ របេងជាដើម
– ជំងឺមហារីកស្រោមសួត ឬក៏ មហារីកសរីរាង្គផ្សេងតែវារាលដាលដល់ស្រោមសួត
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតម្រងនោម
– ជំងឺក្រិនថ្លើម
– និងមូលហេតុផ្សេងៗជាច្រើនទៀត

គ) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមសញ្ញាណគ្លីនិកល្អិតល្អន់ និងបន្ថែមដោយមធ្យោបាយថតសួតដោយកាំរស្មីអិច ឬ អេកូសួត និងក៏អាចធ្វើការថតស្កែនសួត។ ភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួតដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។ ទាំងអស់នេះ សុទ្ធតែជាមធ្យោបាយដែលមាននាពេលបច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត។
ឃ) ការព្យាបាល៖
ការព្យាបាល គឺអាស្រ័យទៅលើមូលហេតុផ្សេងៗដែលបង្កឲ្យមានជំងឺនេះ។

បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ភាពខុសគ្នារវាងការពុលស្រា និងស្រវឹងស្រា គួរប្រុងប្រយ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



