សុខភាព
សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ផលប៉ះពាល់តិចតួចលើរាងកាយនឹងលេចឡើង ហើយអាចបង្កការរំខានដល់សកម្មភាពប្រចាំថ្ងៃ រួមទាំងការធ្វើលំហាត់ប្រាណផងដែរ។ ប៉ុន្តែវាមិនមែនជារឿងអាក្រក់ទេ។ ផលប៉ះពាល់ទូទៅទាំងនោះជាសញ្ញាបង្ហាញថា ប្រព័ន្ធភាពស៊ាំកំពុងឆ្លើយតបទៅនឹងវ៉ាក់សាំង ហើយបើសិនចង់ធ្វើលំហាត់ប្រាណ នោះក៏អាចទៅរួច បន្ទាប់ពីពីរបីថ្ងៃដែលអាការបានធូរស្បើយ។ នេះបើតាមការបញ្ជាក់ពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក។

យ៉ាងណាមិញ សកម្មភាពហាត់ប្រាណមួយចំនួនក្នុងទម្រង់ធ្ងន់ៗ ឬប្រើកម្លាំងសាច់ដុំខ្លាំង ក្រោយពីចាក់វ៉ាក់សាំកូវីដ-១៩ មិនថាតែចំពោះដូសទី១ ឬដូសទី២នោះទេ គប្បីផ្អាកសកម្មភាពសិន ព្រោះអាចនាំឱ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងដំណើរការមិនបានល្អ។
យោងតាមការណែនាំរបស់ CDC បានហាមប្រាមចំពោះសកម្មហាត់ប្រាណមួយចំនួនដែលអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗគួរចៀសវាងរួមមាន៖
១. ជិះកង់

ការធាក់កង់អាចធ្វើឱ្យប្រើកម្លាំងខ្លាំងនាំឱ្យប៉ះពាល់ដល់សាច់ដុំ ចង្វាក់ចរន្តឈាមបេះលោតខុសចង្វាក់ និងប៉ះពាល់ដល់សន្លាក់ឆ្អឹងថែមទៀតផង។ ដូច្នេះអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗ អាចនឹងការអាការៈឈឺចាប់ ឬអាចនឹងដកដ្ហើមខ្លីៗ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
២. ហែលទឹក
ការហែលទឹក ក៏ត្រូវការប្រើកម្លាំងខ្លាំង ដែលអាចនឹងធ្វើឱ្យរមួលសាច់ដុំជើង ចង្វាក់បេះដូងលោតញាប់ ព្រមទាំងអាចបណ្ដាលឱ្យសន្លប់ទៀតផង។
៣. លើកដុំដែក

លើកដុំដែកធ្ងន់ៗ ជាលំហាត់ប្រាណប្រឈមគ្រោះថ្នាក់ជាងគេ ព្រោះការប្រឹងលើកវត្ថុដែលធ្ងន់ខ្លាំង ឬលើសទម្ងន់ អាចបណ្ដាលឱ្យប៉ះពាល់សាច់ដុំបេះដូង ស្របពេលវ៉ាក់សាំងកំពុងដំណើរការ និងជ្រៀបចូលក្នុងប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយ។
ពេលណាអាចហាត់ប្រាណវិញបាន?
ជាការល្អ អ្នកដែលទម្លាប់ហាត់ប្រាណជាប្រចាំ អាចងាកមកហាត់វិញក្នុងកំលុង ១-២ សប្ដាហ៍ ក្រោយចាក់វ៉ាក់សាំងដូសនីមួយៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច
ចុចអាន៖ ហាត់ប្រាណក្រោយចាក់វ៉ាក់សាំងកូវីដមិនបង្កគ្រោះថ្នាក់ ថែមទាំងហុចផលកាន់តែល្អ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


