សុខភាព
ដុកទ័រណែនាំឲ្យអ្នកជំងឺទឹកនោមផ្អែម ហូបបន្លែបៃតងឲ្យច្រើន ដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម
នាយកដ្ឋានឱសថបុរាណថៃ បានណែនាំក្រុមបន្លែបៃតងជាច្រើន ដែលត្រូវបានប្រើក្នុងអាហារ និងត្រូវបានគេស្រាវជ្រាវពីប្រសិទ្ធិភាព ដែលអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម។
ការណែនាំរបស់អ្នកជំងឺទឹកនោមផ្អែម និងក្រុមហានិភ័យ ត្រូវបានប្រើបន្លែបៃតងជាអាហារថែរក្សាសុខភាពក្នុងជីវិតប្រចាំថ្ងៃមានដូចជា ស្លឹកបាស់ ផ្ទី ម្រះ ជី ឬបន្លែបៃតងផ្សេងទៀត។

វេជ្ជបណ្ឌិត Kiatphum Wongrajit M.D អគ្គនាយកនៃនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រជំនួស បាននិយាយថា ជំងឺទឹកនោមផ្អែមនៅក្នុងសម័យទំនើបនេះ មានន័យថា Hyperglycemia ដែលបណ្ដាលមកពីការចុះខ្សោយលំពែង និងអ័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួន។
រោគសញ្ញាដែលអាចសម្គាល់បាននៃជំងឺទឹកនោមផ្អែម គឺការនោមញឹកញាប់ ជាពិសេសនៅពេលយប់ ឃ្លានញឹកញាប់ ស្រេកទឹក ស្ពឹកដៃជើង។ ប្រសិនបើមានស្នាមរបួស ពួកគេច្រើនតែជាសះស្បើយយឺត ជាងអ្នកផ្សេង។

ផលវិបាកនៃជំងឺទឹកនោមផ្អែមបណ្តាលឲ្យខូចទ្រង់ទ្រាយភ្នែក ដំបៅ មានសម្ពាធ ការបង្ករោគផ្សេងៗ ជាពិសេសផ្សិតនិងបាក់តេរី ដែលជាមូលហេតុចម្បងនៃពិការភាព។
ប៉ុន្តែបើអ្នកជំងឺទឹកនោមផ្អែម ហូបបន្លែបៃតងដែលមានមុខងារជាឱសថ ដែលយើងតែប្រើប្រាស់ជាអាហារសព្វថ្ងៃនេះ វាត្រូវបានគេរាយការណ៍ថា មានឥទ្ធិពលថយចុះជាតិស្ករនៅក្នុងឈាមចំពោះសត្វដែលមានជំងឺទឹកនោមផ្អែម។ ហើយការរកឃើញជាច្រើនមានឥទ្ធិពលថយចុះជាតិស្ករ ចំពោះអ្នកជំងឺទឹកនោមផ្អែម។

បន្លែបៃតងជាឱសថដែលនៅក្បែរខ្លួននិងងាយរក ហើយសុទ្ធតែមានឥទ្ធិពលលើអ្នកជំងឺទឹកនោមផ្អែម។ របាយការណ៍ស្រាវជ្រាវបានរកឃើញថា បន្លែបៃតងត្រូវបានប្រើជាអាហារ វាមានឥទ្ធិពលបន្ថយជាតិស្ករក្នុងឈាមចំពោះសត្វមន្ទីរពិសោធន៍ទឹកនោមផ្អែម។ ហើយការសិក្សាស្រាវជ្រាវជាច្រើនប្រភេទមានប្រសិទ្ធភាពក្នុងការកាត់កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានល្អ និងកាត់បន្ថយខ្លាញ់ក្នុងឈាមបានខ្ពស់ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សារធាតុបំប៉ន ៥ មុខនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ដូចវ៉ាក់សាំងដែរ
ចុចអាន៖កុំធ្វេសប្រហែសពីសុខភាព! ពណ៌ទឹកនោមកំពុងប្រាប់ពីស្ថានភាពជំងឺក្នុងរាងកាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


