សុខភាព
ដំឡូងជ្វា មានអត្ថប្រយោជន៍ដល់រាងកាយ ប្រឆាំងមហារីកនិងកាត់បន្ថយជាតិស្ករក្នុងឈាម
ដំឡូងជ្វា គឺជាដំណាំពេញនិយមរបស់ប្រជាកសិករ និងមានរសជាតិផ្អែមទន់ អាចចម្អិនបានទាំងស្ងោរឬបំពង ដុត តាមចំណូលចិត្ត។

សារធាតុចិញ្ចឹមនៅក្នុងដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ជាពិសេសជាតិសរសៃនិងវីតាមីន។ នៅក្នុងដំឡូងជ្វាមានវីតាមីនជាច្រើនរួមមាន៖ វីតាមីន A វីតាមីន C វីតាមីន B5 វីតាមីន B6 វីតាមីន E និងសារធាតុរ៉ែ មានប្រយោជន៍សម្រាប់ចិញ្ចឹមរាងកាយដូចជា ៖ប៉ូតាស្យូម ម៉ង់ហ្គាណែស ស្ពាន់ នីយ៉ាស៊ីន សារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះដំឡូងជ្វាគឺជារុក្ខជាតិដែលមានជាតិខ្លាញ់ពីតិចទៅខ្លាំង ដោយដំឡូងជ្វាឆៅ ១០០ ក្រាមមានផ្ទុកជាតិខ្លាញ់ត្រឹមតែ ០.១ ក្រាមប៉ុណ្ណោះ ដែលមានទំហំតូចល្អបំផុត សម្រាប់អ្នកដែលចង់កាត់បន្ថយឬតមជាតិខ្លាញ់។
អត្ថប្រយោជន៍នៃដំឡូងជ្វា
១ ថែរក្សាភ្នែក ដំឡូងជ្វាមានផ្ទុកសារធាតុ beata carotene ដែលជាក្រុមប្រឆាំងអុកស៊ីតកម្មមាននៅក្នុងផ្លែឈើនិងបន្លែដែលមានពណ៌លឿង។ នៅពេលដែលវាចូលទៅក្នុងរាងកាយ បេតាខារ៉ូទីនបំប្លែងទៅជាវីតាមីន A ដែលជាសារធាតុចិញ្ចឹមសំខាន់ជួយចិញ្ចឹមភ្នែក។ Anthocyanin ក៏ជួយកាត់បន្ថយការខូចខាតកោសិកានៅក្នុងភ្នែកផងដែរ។
២ ប្រឆាំងមហារីក ដំឡូងជ្វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលមួយក្នុងចំណោមនោះគឺការ៉ូទីណូអ៊ីដ។

៣ ល្អសម្រាប់ពោះវៀន ដំឡូងជ្វាមានជាតិសរសៃពីរប្រភេទ គឺជាតិសរសៃរលាយនិងជាតិសរសៃមិនរលាយ។ ជាតិសរសៃរលាយស្រូបយកទឹកនៅក្នុងក្រពះពោះវៀន និងធ្វើឲ្យលាមកទន់។ នៅពេលសរសៃទាំងពីរត្រូវបានលាយជាមួយក្រុមបាក់តេរីល្អនៅក្នុងពោះវៀន វាជួយជំរុញការផលិតសមាសធាតុអាស៊ីដខ្លាញ់ខ្លី សម្រាប់ផ្តល់ថាមពលដល់ពោះវៀន ធ្វើឲ្យពោះវៀនកាន់តែរឹងមាំ រំលាយអាហារនិងស្រូបយកសារធាតុចិញ្ចឹមបានល្អ។
៤ ផ្ទុកនូវវីតាមីនA ដែលជួយបំប៉នប្រព័ន្ធការពាររាងកាយ និងបំប៉នភ្នែកផងដែរ។ អ្នកដែលប្រឈមមុខនឹងកង្វះវីតាមីន A គួរតែទទួលទានដំឡូងជ្វា ព្រោះវាជារុក្ខជាតិដែលមានវីតាមីន A ខ្ពស់។ ការទទួលទានដំឡូងជ្វាស្ងោរឬដុតនំត្រឹមតែ ១០០ ទៅ ២០០ ក្រាម នឹងផ្តល់ឲ្យពី ៤០០ទៅ ៧៦៩ ភាគរយ នៃមាតិកាវីតាមីន A ដែលរាងកាយគួរតែទទួលបានជារៀងរាល់ថ្ងៃ ដែលគ្រប់គ្រាន់ដើម្បីជួយការពារហានិភ័យនៃកង្វះវីតាមីន A។

៥ គ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម ថ្វីត្បិតតែដំឡូងផ្អែម ជាអាហារដែលមានជាតិម្សៅឬកាបូអ៊ីដ្រាតក៏ដោយ តែវាក៏មានជាតិសរសៃខ្ពស់ដែរ នៅពេលដែលមានជាតិសរសៃខ្ពស់ ចូលទៅក្នុងរាងកាយ ធ្វើឲ្យការរំលាយអាហារម្សៅថយចុះ។ ដោយសារកាបូអ៊ីដ្រាតដុតយឺត ៗ កម្រិតជាតិគ្លុយកូសក្នុងឈាមក៏ថយចុះដែរ។ ដូច្នេះការទទួលទានដំឡូងជ្វា អាចជួយការពារហានិភ័យនៃការឡើងជាតិស្ករក្នុងឈាមខ្ពស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ
ចុចអាន៖គន្លឹះ៥ យ៉ាង កាត់បន្ថយជំងឺលើសជាតិខ្លាញ់ក្នុងឈាម មិនពិបាកទៅជួបដុកទ័រញឹក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


