សុខភាព
មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?
មនុស្សវ័យចំណាស់គួរហាត់ប្រាណកម្រិតណាទើបល្អចំពោះសុខភាព? សម្រាប់មនុស្សវ័យចំណាស់ ការហាត់ប្រាណ បញ្ចេញកម្លាំងពលកម្មប្រចាំថ្ងៃជួយផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាពផ្លូវកាយ និងបញ្ញាស្មារតី។
១. អត្ថប្រយោជន៍

មនុស្សវ័យចំណាស់ដែលមិនសូវបានបញ្ចេញកម្លាំងពលកម្ម និងចូលចិត្តនៅស្ងៀម អាចប្រឈមមុខខ្ពស់នឹងការកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺសួត គ្រោះថ្នាក់សរសៃឈាមខួរក្បាល លើសសម្ពាធឈាម ជំងឺចាស់វង្វេង និងមហារីក ជាដើម។ ដូចគ្នាដែរ បើយើងជាមនុស្សវ័យចំណាស់ មិនសូវបញ្ចេញកម្លាំងពលកម្ម ហើយមានរបបអាហារមិនត្រឹមត្រូវទៀត នឹងអាចនាំឲ្យប្រឈមមុខនឹងជំងឺធាត់ផងដែរ។
ដើម្បីបង្ការខ្លួន និងបន្ថយហានិភ័យពីជំងឺទាំងនេះ មនុស្សវ័យចំណាស់គួរតែហាត់ប្រាណជាប្រចាំ។ ក្រៅពីជួយបន្ថយហានិភ័យកើតជំងឺខាងលើ ការហាត់ប្រាណក៏ជួយដល់មនុស្សវ័យចំណាស់ឲ្យនៅមានសាច់ដុំនៅរឹងមាំល្អ និងជួយដល់ការចងចាំផងដែរ។

ជាការណែណែនាំមនុស្សវ័យចំណាស់អាចហាត់ប្រាណបែបកម្រិតមធ្យមប្រហែល១៥០នាទីក្នុងមួយសប្ដាហ៍ ឬ៣០នាទីក្នុងមួយថ្ងៃ។ បើអាចហាត់ប្រាណកម្រិតខ្លាំងវិញ អាចត្រឹម៧៥នាទីក្នុងមួយសប្ដា៍។ ប៉ុន្តែបើសិនជាយើងមានជំងឺប្រចាំកាយ គួរពិភាក្សាជាមួយគ្រូពេទ្យពីប្រភេទលំហាត់ប្រាណ និងរយៈពេលយើងគួរហាត់ មុននឹងចាប់ផ្ដើមលំហាត់ប្រាណណាមួយ។
២. ប្រភេទលំហាត់ប្រាណ
លំហាត់ប្រាណកម្រិតមធ្យម៖ លំហាត់ប្រាណប្រភេទនេះនឹងបង្កើនចង្វាក់បេះដូង ដកដង្ហើមលឿនជាងធម្មតា និងមានអារម្មណ៍ថាមានកម្ដៅក្នុងខ្លួន។ លំហាត់ប្រាណប្រភេទនេះរួមមានការដើរ ជិះកង់ និងរាំ ជាដើម។ ដើម្បីបានសុខភាពល្អ មនុស្សវ័យចំណាស់ គួរហាត់ឲ្យបាន១៥០នាទីក្នុងមួយសប្ដាហ៍។
លំហាត់ប្រាណកម្រិតខ្លាំង៖ ជាប្រភេទលំហាត់ប្រាណមួយនេះធ្វើឲ្យយើងដកដង្ហើមកាន់តែខ្លាំង និងលឿន។ ជាទូទៅការហាត់ប្រាណកម្រិតខ្លាំងសម្រាប់សុខភាពរាងកាយល្អ យើងអាចហាត់៧៥នាទីក្នុងមួយសប្ដាហ៍។ លំហាត់ប្រាណរបៀបនេះមាន រាំអេរ៉ូបិក រត់ ជិះកង់លឿនៗ លេងបាល់ទាត់ ហែលទឹកលឿនៗ និងឡើងភ្នំជាដើម។
ជាទូទៅមនុស្សវ័យចំណាស់ ក៏ដូចជាមនុស្សពេញវ័យដែរ គួរតែធ្វើចលនាឲ្យបានច្រើនក្នុងមួយថ្ងៃៗ ទោះជាសកម្មភាពស្រាលៗដូចជាដើរចុះឡើងជុំវិញផ្ទះ រៀបចំផ្ទះ ឬងើបឈរចុះឡើងជាដើម។ ចូរចាំថា ការបញ្ចេញកម្លាំងពលកម្ម នៅក្នុងកម្រិតណាក៏ដោយ សុទ្ធតែមានប្រយោជន៍ចំពោះសុខភាពជាជាងនៅស្ងៀម ឬអង្គុយស្ងៀមមួយកន្លែងយូរម៉ោង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


