សុខភាព
ច្នៃអាហារពេលល្ងាចមានជាតិកាបូអ៊ីដ្រាតរបៀបម៉េច ឲ្យមានសុខភាពល្អ និងបានជួយគ្រប់គ្រងទម្ងន់ផង
កាបូអ៊ីដ្រាតត្រូវបានគេស្គាល់ថាជាសត្រូវនៃការសម្រកទម្ងន់ ព្រោះនៅពេលញ៉ាំម្តងៗ វាត្រូវបានបំលែងទៅជាថាមពលសម្រាប់រាងកាយ ប៉ុន្តែប្រសិនបើអ្នកញ៉ាំជាតិស្ករច្រើនពេកពីម្សៅ វាក៏ងាយប្រមូលផ្តុំនៅក្នុងខ្លាញ់បានដូចគ្នា។
ទោះយ៉ាងណាសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារមានជាតិម្សៅ អាចប្រែកាបូអ៊ីដ្រាតទៅជាអាហារដែលធន់នឹងការរំលាយ និងល្អសម្រាប់សុខភាព ជាពិសេសល្អសម្រាប់ការសម្រកទម្ងន់ផងដែរ។
ដឹងពីម្សៅដែលយើងចូលចិត្តហូបល្ងាចដូចជា ម្សៅទ្រទ្រង់ គឺជាម្សៅដែលត្រូវបានគេរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិនិងគ្រាប់ដែលមានជាតិអាមីឡូសខ្ពស់ ដូចជាដំឡូងឆៅនិងនៅក្នុងអាហារដែលមានម្សៅដែលត្រូវបានចម្អិនរួចទុកឲ្យត្រជាក់(ស៊ូស៊ីប្រភេទបាយ)។ ម្សៅដែលធន់នឹងការរំលាយអាហារ មិនត្រូវបានរំលាយនៅក្នុងក្រពះពោះវៀននិងមិនត្រូវបានស្រូបចូលក្នុងពោះវៀនតូចងាយទេ ប៉ុន្តែដើរតួដូចជាសរសៃចំណីអាហារដែលត្រូវបានបញ្ជូនទៅពោះវៀនធំ។

ហេតុអ្វីបានជាត្រូវបានចម្អិនហើយដាក់រហូតដល់ត្រជាក់? នៅក្នុងម្សៅឆៅនិងអង្ករផ្សំជាមួយម៉ូលេគុលជាតិគ្លុយកូសដែលភ្ជាប់ជាមួយចំណងក្រាស់វាមានវាយនភាពរឹង។ នៅពេលដែលកំដៅចំណងដែលកាន់គ្នាទៅវិញទៅមកបានធូរ នេះបណ្តាលឲ្យអង់ស៊ីម amylase បំបែកម្សៅទៅជាម៉ូលេគុលគ្លុយកូសដែលរាងកាយអាចស្រូបយកបានយ៉ាងងាយស្រួល។ ប៉ុន្តែនៅពេលដែលម្សៅត្រូវបានចម្អិនឲ្យត្រជាក់ ចំណងដែលបានបន្ធូរពីកំដៅបានភ្ជាប់គ្នាយ៉ាងតឹងដូចពីមុន។ ដូច្នេះនំដែលធ្វើឲ្យត្រជាក់មានរសជាតិរឹង ហើយប្រៀបដូចជាជាតិសរសៃ ចំណីអាហារដែលមានអត្ថប្រយោជន៍ចំពោះរាងកាយដូចខាងក្រោម៖
វាគឺជាជាតិសរសៃអាហារដែលមានសុខភាពល្អ អាហារដែលធ្វើឲ្យត្រជាក់មានសមាសធាតុជាតិសរសៃ ដែលមិនអាចរំលាយបានដែលបង្កើនបរិមាណលាមកនិងបង្កើនចលនារបស់ពោះវៀន ដើម្បីបញ្ចេញលាមកចេញពីរាងកាយ និងជាតិសរសៃរលាយដែលជាអាហាររបស់បាក់តេរីល្អ។ លើកកម្ពស់បរិយាកាសពោះវៀនល្អពង្រឹងភាពស៊ាំនិងធ្វើឲ្យស្បែកល្អ។

ជួយការពារការកើនឡើងកម្រិតជាតិគ្លុយកូសក្នុងឈាម
ម្សៅដែលអាចរំលាយបានការពារកម្រិតជាតិស្ករក្នុងឈាម ពីការកើនឡើងភ្លាមៗនៅក្នុងអាហារ ដែលកំពុងញ៉ាំនិងប៉ះពាល់ដល់អាហារបន្ទាប់ផងដែរ។ លទ្ធផលនេះជួយដល់ការចុចសំងាត់នៃអរម៉ូនអាំងស៊ុយលីន។ នេះជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ ដូច្នេះជួយការពារការធាត់។
ដោយឡែកសម្រាប់អាហារជប៉ុនសម្បូរទៅដោយពពួកម្សៅនៃសារជាតិជាតិកាបូអ៊ីដ្រាត ដែលអាចរំលាយបាន និងមានរសជាតិឆ្ងាញ់ ហើយងាយស្រួលញ៉ាំថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈ ៨ ប្រភេទ កុំផឹកឲ្យសោះ សម្រាប់អ្នកធាត់ខ្លាំង ឬចង់សម្រកទម្ងន់
ចុចអាន៖ស្រីៗមិនចង់មានហានិភ័យមហារីកសុដន់ ល្មមភ្ញាក់ខ្លួន ងាកមកផ្ដោតអាហារក្រុមនេះវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


