សុខភាព
កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
យើងដឹងហើយថា ផឹកភេសជ្ជៈផ្អែមច្រើន ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធាត់ ជំងឺទឹកនោមផ្អែម ជាដើម។ តែការសិក្សាថ្មីៗនេះ រកឃើញទៀតថា ភេសជ្ជៈផ្អែម បង្កឲ្យកើតមហារីកច្រើនមុខទៀត។

ការសិក្សានេះ ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រអង់គ្លេស BMJ ដោយវិភាគលើទិន្នន័យពលរដ្ឋបារាំង ១០១.២៥៧នាក់ ដោយ ២១% ជាបុរស និង ៧៩% ជាស្ត្រី និងវាយតម្លៃលើការផឹកភេសជ្ជៈផ្អែមរបស់ពួកគេ។ អ្នកស្រាវជ្រាវ បានតាមដានលើការសិក្សានេះ រយៈពេល ៩ឆ្នាំ ពីឆ្នាំ២០០៩-២០១៨ វាយតម្លៃលើកត្ដាប្រឈម នៃមហារីកគ្រប់ប្រភេទ។

លទ្ធផល រកឃើញថា ការផឹកភេសជ្ជៈផ្អែម ១០០មីល្លីក្រាម/ថ្ងៃ បង្កើនកត្ដាប្រឈមនឹងជំងឺមហារីកគ្រប់ប្រភេទ ១៨% និងមហារីកសុដន់ ២២% ប៉ុន្ដែមហារីកក្រពេញប្រូស្ដាត និងមហារីកពោះវៀន មិនពាក់ព័ន្ធនោះទេ។ ទោះបីភេសជ្ជៈផ្អែម បែងចែកជាប្រភេទទឹកផ្លែឈើ និងប្រភេទភេសជ្ជៈផ្អែមខ្លាំង ក៏ភេសជ្ជៈទាំង ២ប្រភេទនេះ បង្កហានិភ័យខ្ពស់ នៃជំងឺមហារីកផងដែរ។

អង្គការសុខភាពពិភពលោក បានណែនាំឲ្យញ៉ាំជាតិស្ករ តិចជាង ១០% នៃថាមពលសរុប ប៉ុន្ដែបើកាត់បន្ថយដល់ក្រោម ៥% ឬ ២៥ក្រាម/ថ្ងៃ នោះវាកាន់តែល្អថែមទៀត។ ចំណែកប្រទេសជាច្រើន រួមមានចក្រភពអង់គ្លេស បែលហ្ស៊ិក បារាំង ម៉ិកស៊ិក បាន និងគ្រោងអនុវត្តពន្ធលើភេសជ្ជផ្អែម ក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាជន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?
ចុចអាន៖ ញាក់សាច់! បើដឹងពីជាតិស្ករដ៏កំណាចក្នុងភេសជ្ជៈផ្អែមៗនានា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


