សុខភាព
មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង
វ៉ាក់សាំង ប្រៀបបាននឹងឱសថចាំបាច់សម្រាប់ជួយការពារសុខភាព និងជីវិតយើងពីជំងឺកូវីដ-១៩ វាយប្រហារផ្លូវដង្ហើមធ្ងន់ធ្ងរបាន។ ខណៈពេលវ៉ាក់សាំងកូវីដ-១៩ ជារនាំងប្រឆាំងនឹងវីរុសកូរ៉ូណាមិនឲ្យប៉ះពាល់ដល់សុខភាពយើងធ្ងន់ធ្ងរ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនជុំវិញប្រសិទ្ធភាព និងសុវត្ថិភាពរបស់វាដែរ។ ពាក្យចចាមអារ៉ាម ៥ ធំៗជុំវិញវ៉ាក់សាំងកូវីដ-១៩មានដូចជា៖
១. វ៉ាក់សាំងកូវីដ-១៩ គ្មានសុវត្ថិភាពព្រោះផលិតបានក្នុងរយៈខ្លី
ពាក្យចចាមអារ៉ាមនេះគឺមិនពិតទេ។ ទោះវ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការសាកល្បងព្យាបាល ដើម្បីពិនិត្យមើលសុវត្ថិភាព និងប្រសិទ្ធភាពមិនត្រូវបានប្រញាប់ប្រញាល់ទាល់តែសោះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Dennis Cunningham នាយកផ្នែកវេជ្ជសាស្ត្រនៃការត្រួតពិនិត្យ និងការពារការឆ្លងមេរោគនៅ Henry Ford Health System។

ម៉្យាងវិញទៀត ជំងឺកូវីដ-១៩ គឺស្រដៀងគ្នាទៅនឹងគ្រួសារវីរុសកូរ៉ូណាដទៃទៀត ដែលធ្លាប់កើតលើមនុស្សយើងរួចដូចជា MERS និង SARS ដូច្នេះក្រុមគ្រូពេទ្យមានការស្រាវជ្រាវពីមុនដែលអាចជាគំរូ ដើម្បីពន្លឿនដំណើរការទប់ទល់វីរុសកូរ៉ូណាលើកនេះ។
២. ចាក់វ៉ាក់សាំងហើយ អាចជួបបញ្ហាអត់កូន
មកដល់ថ្ងៃនេះ គ្មានទិន្នន័យពីការសាកល្បងព្យាបាល ឬទ្រឹស្ដីណាមួយបញ្ជាក់ថា ហេតុអ្វី ឬរបៀបណាដែលវ៉ាក់សាំងកូវីដ-១៩ បង្កបញ្ហាអត់កូនដល់អ្នកចាក់ទេ។ ស្ត្រីដែលបានចូលរួមក្នុងការសាកល្បងព្យាបាលជំងឺកូវីដ-១៩ អាចមានផ្ទៃពោះបានធម្មតា។
៣. វ៉ាក់សាំងកូវីដ-១៩ អាចផ្លាស់ប្ដូរ DNA
វ៉ាក់សាំងកូវីដ-១៩ មួយចំនួនផលិតឡើងដោយរូបមន្ត mRNA ដើម្បីការពារយើង។ លោកវេជ្ជបណ្ឌិត Cunningham បានឲ្យដឹងថា mRNA ផ្ដល់ឲ្យកោសិការបស់យើងនូវប្លង់មេសម្រាប់រោងចក្រដែលនឹងបង្កើតប្រូតេអ៊ីន ដើម្បីការពារយើងពីជំងឺកូវីដ-១៩។ មនុស្សមួយចំនួនខ្លាចថា mRNA នឹងធ្វើឲ្យមេរោគចូលទៅផ្លាស់ប្ដូរ DNA របស់យើង ប៉ុន្តែវាមិនប៉ះពាល់សូម្បីតែបន្តិច។
៤. ធ្លាប់កើតកូវីដ-១៩ម្ដងហើយ មិនចាំបាច់ចាក់វ៉ាក់សាំងការពារទេ
ទោះបីជាយើងធ្លាប់កើតកូវីដ-១៩ រួចហើយក៏ដោយ យើងគួរតែចាក់វ៉ាក់សាំងការពារបន្ថែម។ ទិន្នន័យថ្មីបង្ហាញថា វ៉ាក់សាំងផ្ដល់នូវការការពារបានល្អជាងភាពស៊ាំធម្មជាតិបន្ទាប់ពីឆ្លងមេរោគរួច។

៥. យើងអាចកើតកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងហើយ
វេជ្ជបណ្ឌិត Cunningham មានប្រសាសន៍ថា គ្មានមេរោគរស់នៅក្នុងវ៉ាក់សាំងទេ ដូច្នេះវ៉ាក់សាំងកូវីដ-១៩មិនអាចចម្លងយើងបានឡើយ។ ក្រោយចាក់វ៉ាក់សាំងរួច យើងអាចមានផលរំខានតិចតួចដូចជា ក្ដៅខ្លួន ឈឺក្បាល ប៉ុន្តែនោះគឺដោយសាររាងកាយយើងកំពុងបង្កើតអង់ទីករទប់ស្កាត់ការឆ្លង មិនមែនដោយសារតែយើងឆ្លងមេរោគនោះទេ៕
ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
ចុចអាន៖ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


