សុខភាព
គុណប្រយោជន៍ ៥យ៉ាង របស់ចេកក្រហមល្អចំពោះសុខភាព
គ្នាយើងភាគច្រើនដែលទៅលេងខេត្តសៀមរាបប្រហែលជាធ្លាប់ស្គាល់ និងបានដឹងអំពីចេកល័ក្ដ ឬចេកក្រហមនេះហើយ។ ចេកល័ក្ដ ឬចេកក្រហមអាចថាមិនសូវពេញនិយម ប៉ុន្តែវាមានរសជាតិផ្អែមជាងចេកលឿងធម្មតា។ ចេកក្រហមក៏មានក្លិនក្រអូបប្រហាក់ប្រហែលនឹងផ្លែចេកអំបូងដែរ។ បើយោងតាមអ្នកជំនាញសុខភាពចេកពណ៌ក្រហមល្អសម្រាប់សុខភាពជាងចេកធម្មតា និងមានជីវជាតិខុសៗគ្នា។
១. ប្រយោជន៍ចំពោះតម្រងនោម

ចេកក្រហមមានសារធាតុប៉ូតាស្យូមជួយគ្រប់គ្រង មិនឲ្យកើតក្រួសនៅក្នុងតម្រងនោម។ អ្វីដែល គួរឱ្យចាប់អារម្មណ៍នោះគឺថាការញ៉ាំចេកក្រហមជាប្រចាំអាចជួយការពារជំងឺបេះដូងនិងមហារីកទៀតផង។ ម្យ៉ាងទៀតវាអាចរក្សាជាតិកាល់ស្យូម និងធ្វើឲ្យប្រសើរឡើងនូវសុខភាពឆ្អឹង។
២. ជួយសុខភាពស្បែក
ការញ៉ាំចេកក្រហមជាប្រចាំអាចជួយជម្រះរន្ធញើសលើស្បែក និងអាចជារបាំងស្បែកជួយរក្សាស្បែកឲ្យទន់ និងតឹងណែន។ ចេកប្រភេទ នេះ សម្បូរជាតិទឹក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្ដល់សំណើមដល់ស្បែក និងការពារកុំឱ្យស្បែកស្ងួត និងរបក។

៣. ប្រយោជន៍ចំពោះឈាម
ចេកល័ក្ដ ក៏មានផ្ទុកវីតាមីន B-6 ដែលជួយបង្កើនគុណភាពឈាម និងបង្កើនចំនួនអេម៉ូក្លូប៊ីនផងដែរ។ក្រៅពីនេះ ក៏ជួយផ្លាស់ប្តូរទ្រីប៉ូតូផាន(tryptophan) ទៅជាសេរ៉ូតូនីនផងដែរ។ បើយោងតាមអ្នកជំនាញ អ្នកមានបញ្ហាស្លេកស្លាំងគួរតែញ៉ាំចេកក្រហមពី២ ទៅ ៣ផ្លែជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចំនួន កោសិកាឈាមក្រហម។
៤. ព្យាបាលការទល់លាមក
ដោយយើងដឹងថាផ្លែចេកគឺល្អចំពោះការដោះស្រាយបញ្ហាទល់លាមក។ អ្នកជំនាញអះអាងថាអ្នកដែលមានជំងឺឫសដូងបាតគឺកើតឡើងដោយសារតែមានបញ្ហាការទល់លាមករ៉ាំរ៉ៃ។ ដូច្នេះចេកក៏មានប្រយោជន៍ក្នុងការព្យាបាលបញ្ហាទល់លាមកផងដែរ។ជាការណែនាំយើងគួរញ៉ាំចេកក្រហមមួយផ្លែបន្ទាប់ពីអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការរំលាយអាហារនៅក្នុងពោះវៀន។
៥. កាត់បន្ថយភាពតានតឹង

ផ្លែចេកក្រហមផ្ទុកទៅដោយប៉ូតាស្យូមដែលជួយបន្ធូរចង្វាក់បេះដូង និងគ្រប់គ្រងជាតិទឹកដែលមាននៅក្នុងរាងកាយរបស់យើងឲ្យនៅថេរ ក្នុងពេលមានភាពតានតឹង។ អ្នកជំនាញផ្នែកសុខភាពបានណែនាំឱ្យញ៉ាំចេកក្រហម១ ផ្លែជារៀងរាល់ថ្ងៃ ដើម្បីជួយកែកុនបញ្ហាភាពតានតឹងក្នុងចិត្តនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ
ចុចអាន៖ ប្រយ័ត្នឲ្យមែនទែន! គ្រោះថ្នាក់នៃការញ៉ាំចេកនិងទឹកដោះគោក្នុងពេលតែមួយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់